Trending now

ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn តែងតាំងម្ចាស់ក្សត្រី មុន៣ថ្ងៃដែលព្រះអង្គឡើងគ្រងរាជសម្បត្តិជាផ្លូវការ

20:59 | 01/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១ ខែឧសភា ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានប្រកាសថា ព្រះអង្គបាន រៀបអភិសេកជាមួយម្ចាស់ក្សត្រី Suthida Vajiralongkorn ហើយក៏បានតែងតាំងទ្រង់ជាម្ចាស់ក្សត្រី Suthida ផង ដែរ។

ព្រះបាទ Maha Vajirusongkorn និងព្រះមហាក្សត្រិយានី Sutida Vajirusongkorn (រូបថត: FACEBOOK)

ការប្រកាសខាងលើរបស់ព្រះបាទ Maha Vajiralongkorn ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងពិធីឡើងគ្រងរាជ្យសម្បត្តិ ជាផ្លូវការនៅចុងសប្ដាហ៍នេះ។ ព្រះបាទ Maha Vajiralongkorn មានព្រះជន្ម ៦៦ព្រះវស្សា បានក្លាយជាព្រះមហាក្សត្រថ្មីនៃ ប្រទេសថៃ បន្ទាប់ពីអតីតព្រះមហាក្សត្រ គឺព្រះបាទ Bhumibhol Adulayej ដែលជាព្រះបិតារបស់ទ្រង់បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យនៃទីក្រុងបាងកក ក្រោយពីទ្រង់បានគ្រងរាជសម្បត្តិអស់រយៈកាល ៧០ឆ្នាំ និងបានក្លាយជាស្តេចដែលគ្រងរាជ្យបានយូរជាងគេបំផុតនៅលើពិភពលោក។

ក្នុងប៉ុន្មានថ្ងៃនេះ នៅទីក្រុងបាំងកក ​ក្រុម​យោធា​ក្នុង​ឯក​សណ្ឋាន​មួក​មាន​ពណ៌​ឆើតឆាយ ​ដែល​បាន​សែង​គ្រែ​ស្នែង​​ពណ៌​មាស​ឆ្លង​កាត់​ទីស្នាក់ការ​ចាស់​ក្រុង​បាងកកកាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ក្នុង​សម្លៀក​បំពាក់​ហាត់​សម សម្រាប់​ក្បួន​ដង្ហែ​នៃ​ការ​គ្រង​រាជ្យ​របស់ ​ព្រះអង្គ​ម្ចាស់​ Maha Vajiralongkorn។

វង់តន្ត្រីត្រៀមហាត់សមសម្រាប់ក្បួន​ដង្ហែ​នៃ​ការ​គ្រង​រាជ្យ​របស់ ​ព្រះអង្គ​ម្ចាស់​ Maha Vajiralongkorn (រូបថតៈ REUTERS)

គួរបញ្ជាក់ថា ពិធីគ្រងរាជសម្បត្តិតាមប្រពៃណី នៃរាជវង្សថៃ ត្រូវបានគេរំពឹងថានឹងក្លាយជា លាភសំណាងនៃប្រជាជាតិថៃទាំងមូល ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។

​នៅ​ថ្ងៃ​ទី​២ ​គឺ​ជា​ការ​ដង្ហែ​ក្បួន​របស់​ព្រះអង្គ ​នៅ​អំឡុង​ពេល​ដែល​ព្រះអង្គ​ Vajiralongkorn​ ត្រូវ​បាន​គេ​យាង​ឲ្យ​ឡើង​គ្រែ​ស្នែង​ ដែល​បាន​សែង​ដោយ​ក្រុម​ទាហាន​ជា​ច្រើន​នាក់​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤