Trending now

អាស៊ាននិងចិនធ្វើសមយុទ្ធរួមនៅសមុទ្រខាងកើតជាលើកដំបូង

21:50 | 23/10/2018

នាថ្ងៃទី ២២ ខែតុលា ការធ្វើសមយុទ្ធរួមជាលើកដំបូងរវាងកងទ័ពជើងទឹកនៃប្រទេសចំនួន ១០ ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន នៅសមុទ្រខាងកើត បានប្រព្រឹត្តិទៅនៅលើលំហសមុទ្រនៃទីក្រុង Zhan Jiang ខេត្ត Guang Dong ភាគខាងត្បូងប្រទេសចិន។

នាវាពិឃាតមីស៊ីលរបស់ចិន (រូបថត: thedefensepost.com)

ថ្លែងនៅក្នុងពិធីបើក មេបញ្ជាការកងទ័ពជើងទឹកសិង្ហបុរី ឧត្តមនារី Lew Chuen Hong បានសង្កត់ធ្ងន់ជាពិសេសលើតួនាទីដ៏សំខាន់នៃសមុទ្រខាងកើត ចំពោះតំបន់ ព្រមទាំងអះអាងថា ស្ថិរភាព និង សន្តិសុខនៅលើសមុទ្រខាងកើតទាំងមូល គឺជាមូលដ្ឋានតែមួយគត់ដែលអាចធានានូវភាពសម្បូររុងរឿងសម្រាប់តំបន់ទាំងមូល។ តាមលោកថា ប្រការសំខាន់គឺគប្បីមានក្រុមប្រតិបត្តិរួម ហើយបណ្តាប្រទេសក្នុងតំបន់គប្បីយល់ដឹង ដើម្បីធានាស្ថិរភាព ក៏ដូចជា ចែករំលែកផលប្រយោជន៍រួមពី " លំហរួម"។ ជាក់ស្ដែងគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និង ក្រុមប្រតិបត្តិស្តីពីការបញ្ជៀស ប៉ះទង្គិចលើសមុទ្រ (CUES) ដែលអាស៊ាន និងបណ្ដាប្រទេសមហាអំណាចនៅក្នុងតំបន់បានឯកភាពគ្នាកាលពីឆ្នាំទៅមិញ។

មុននេះ នៅក្នុងជំនួបជាមួយប្រធានគណប្រតិភូអាស៊ាន នាថ្ងៃទី ២១ ខែតុលានោះ រដ្ឋមន្ត្រីការពារប្រទេសចិន លោក Wei Feng He បានវាយតម្លៃថាការធ្វើសមយុទ្ធនេះបានគូសសញ្ញានូវជំហានវិវឌ្ឍន៍ដ៏សំខាន់ក្នុង ប្រវត្តិសាស្ត្រទំនាក់ទំនងរវាងអាស៊ាននិងចិន ហើយបង្ហាញនូវទំនុកទុកចិត្ត និងពង្រឹងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤