Trending now

អូស្ត្រាលីត្រៀមគ្រប់គ្រងឥទ្ធិពល Facebook និង Google នៅក្នុងប្រទេស

17:39 | 12/12/2019

ប្រទេសអូស្រ្តាលីនឹងចាប់ផ្តើមរៀបចំបង្កើតក្រមប្រតិបត្តិមួយ ដើម្បីគ្រប់គ្រងឥទ្ធិពលរបស់ក្រុមហ៊ុនឌីជីថលធំៗនៅលើពិភពលោកដូចជា Facebook និង Google ជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

អូស្ត្រាលីត្រៀមគ្រប់គ្រងឥទ្ធិពល Facebook និង Google នៅក្នុងប្រទេស។

រដ្ឋាភិបាលអូស្រ្តាលីនាថ្ងៃព្រហស្បតិ៍នេះបានប្រកាសឲ្យដឹងថា គណៈកម្មការត្រួតពិនិត្យការប្រកួតប្រជែងទីផ្សាររបស់អូស្រ្តាលី (ACCC) នឹង ចាប់ផ្តើមធ្វើការងារដើម្បីបង្កើតក្រមប្រតិបត្តិមួយ ក្រោមគោលដៅដោះស្រាយបញ្ហាអតុល្យភាព នៃអំណាចចរចារវាងក្រុមហ៊ុនឌីជីថល និងក្រុមហ៊ុនសារព័ត៌មាន។

បើតាមរដ្ឋាភិបាលអូស្រ្តាលី ក្រុមការងារពិសេសមួយនឹងត្រូវបង្កើតឡើង ចំណុះឲ្យគណៈកម្មការ ACCC ដើម្បីតាមដានក្រុមហ៊ុនឌីជីថលធំៗដូចជា Facebook និង Google។ ម៉្យាងវិញទៀត រដ្ឋាភិបាលអូស្រ្តាលីក៏នឹងពិនិត្យមើលឡើងវិញ ទៅលើច្បាប់ការពារឯកជនភាពផងដែរ ដើម្បីធានាឲ្យអ្វីៗគឺផ្តល់អំណាចដល់អតិថិជន ការពារទិន្នន័យរបស់ពួកគេ និងបម្រើជាប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី។

គួរជម្រាបថា អាជ្ញាធរទទួលបន្ទុកការពារអតិថិជន និងការប្រកួតប្រជែងទីផ្សារនៅជុំវិញពិភពលោក បាននិងកំពុងតែព្យាយាមកាត់បន្ថយ ឥទ្ធិពលរបស់ក្រុមហ៊ុនឌីជីថល ក៏ដូចជាបច្ចេកវិទ្យាធំៗទៅលើអ្វីៗគ្រប់យ៉ាងមានដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្ម រហូតដល់ផ្នែកគ្រប់គ្រងទិន្នន័យ ព័ត៌មាន និងសូម្បីតែការបោះឆ្នោត។ យ៉ាងណាមិញ ក្រុមហ៊ុនដូចជា Facebook និង Google ក៏កំពុងជួបបញ្ហាប្រឈមជាច្រើន ហើយត្រូវបង់ប្រាក់ពិន័យរាប់ពាន់លានដុល្លារផងដែរ៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤