Trending now

អង់គ្លេសផលិតបានម៉ាស៊ីនពិសេស ដែលអាចបន្ថយពេលធ្វើដំណើរពីផែនដី ទៅភពអង្គារពាក់កណ្តាល

16:47 | 12/02/2020

ក្រុមហ៊ុនឈ្មោះថា Pulsar Fusion របស់ចក្រភពអង់គ្លេស ត្រូវគេរាយការណ៍ថា សម្រេចជោគជ័យក្នុងការផលិតប្រព័ន្ធម៉ាស៊ីនសាកល្បងមួយ សម្រាប់ប្រើប្រាស់ជាមួយគ្រាប់រ៉ុក្កែត ដែលអាចកាត់បន្ថយពេលធ្វើដំណើរ របស់យានអវកាសពីផែនដីទៅកាន់ភពអង្គារ (Mars) បានប្រមាណជាពាក់កណ្តាល។

រូបភាពនៃប្រព័ន្ធម៉ាស៊ីននោះ។

យោងតាមក្រុមហ៊ុនខាងលើ ការធ្វើតេស្តទៅលើប្រព័ន្ធម៉ាស៊ីននោះ ដែលដើរដោយថាមពល Argon/Ion បានសម្រេចនូវល្បឿនអតិបរមាជាង ៩០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈម៉ាស៊ីនមួយនោះ ត្រូវបានបង្កើតឡើងក្នុងទំហំតូច ដើម្បីបម្រើគោលបំណងសាកល្បងតែប៉ុណ្ណោះ វាអាចមានសមត្ថភាពឈានដល់ល្បឿនជាង ១៦០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើវាមានទំហំធំពេញលេញ។ ល្បឿននេះគឺលើសពីសមត្ថភាព ម៉ាស៊ីនគ្រាប់រ៉ុក្កែតធម្មតាៗជាងពីរដង ដែលអាចឈានដល់ត្រឹមល្បឿនខ្ទង់ ៦៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរជម្រាបថា បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Pulsar Fusion ប្រព័ន្ធម៉ាស៊ីនថ្មីនេះ អាចយកទៅប្រើប្រាស់សម្រាប់វិស័យអវកាសបានភ្លាមៗ ហើយវាក៏អាចយកទៅបន្តអភិវឌ្ឍន៍ថែមទៀត ដោយប្រើវិធីសាស្រ្តហៅថា Nuclear Fusion ដើម្បីឲ្យវាអាចផ្តល់ល្បឿនបានរហូតដល់ទៅជាង ៨០០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤