Trending now

ស្ត្រីម្នាក់ដែលយំចេញគ្រីស្តាល់ជំនួសអោយទឹកភ្នែក

08:44 | 23/09/2019

យុគសម័យ - ស្ត្រីជនជាតិអាមេនីម្នាក់ បានស្រក់ទឹកភ្នែកចេញជាគ្រីស្តាល់ជំនួសឱ្យទឹកភ្នែកធម្មតា ដែលបណ្តាលអោយគ្រូពេទ្យកំពុងឈឺក្បាលដើម្បីស្វែងរមូលហេតុ។

បំណែកគ្រីស្តាល់ត្រូវបានប្រមូលពីភ្នែករបស់អ្នកនាង Karazian (រូបថតៈ RT)

បណ្តាញសារព័ត៌មាន RT របស់រុស្ស៊ីបានចុះផ្សាយថា អ្នកនាង Satenik Karazian អាយុ ២២ ឆ្នាំរស់នៅក្នុងតំបន់ Shirak នៃប្រទេសអាមេនី បានរងនូវជំងឺចម្លែកនិងឈឺចាប់កាលពី ២ ខែមុន។ ដំបូងនាងគិតថានាងត្រូវហុយធូលីចូលក្នុងភ្នែក ប៉ុន្តែក្រោយមក គ្រួសាររបស់នាងបានរកឃើញថា វាជាបំណែកកញ្ចក់ផងដែរ។

បច្ចុប្បន្ននេះ Karazian បានអោយដឹងថានាង “ផលិត” នូវបំណែកគ្រីស្តាល់ប្រហែល ៥០ ពីភ្នែករបស់ខ្លួនជារាល់ថ្ងៃ។ គ្រូពេទ្យឯកទេសខាងភ្នែកនិងវេជ្ជបណ្ឌិតមួយចំនួនមិនអាចធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺបានទេ ដែលបណ្តាលអោយស្ត្រីវ័យក្មេងរូបរងការឈឺចាប់ជាបន្តបន្ទាប់។ (សូមមើលវីដេអូខាងក្រោម។ ប្រភព៖ Sputnik)

“ឥឡូវនេះជីវិតប្រចាំថ្ងៃរបស់ខ្ញុំហាក់ដូចជានៅនរកអញ្ជឹង” Karazian បានប្រាប់ Sputnik ប្រចាំអាមេនីដូច្នេះ។ គ្រូពេទ្យគ្រាន់តែប្រើថ្នាំបន្តក់ភ្នែកនិងថ្នាំអង់ទីប៊ីយោទិចលើរូបនាងខ្ញុំប៉ុណ្ណោះ ហេតុដូច្នេះវាមិនអាចដោះស្រាយបញ្ហាបានទេ។

ករណីរបស់ពោលខាងលើរបស់ Karazian ត្រូវបានរាយការណ៍ទៅក្រសួងសុខាភិបាលអាមេនី។ សំណាកវិភាគជាទឹកភ្នែកគ្រីស្តាល់របស់នាងត្រូវបានបញ្ជូនទៅធ្វើការវិភាគរួចហើយ៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤