Trending now

រថយន្ត Cybertruck របស់ក្រុមហ៊ុនអាមេរិក Tesla ទទួលបានការបញ្ជាទិញដល់ទៅជិត១៥០,០០០គ្រឿង ក្រោយបង្ហាញខ្លួនប៉ុន្មានថ្ងៃមុន

17:21 | 24/11/2019

លោក Elon Musk ម្ចាស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Telsa នាថ្ងៃសៅរ៍សប្តាហ៍នេះបានឲ្យដឹងថា ក្នុងពេលត្រឹម២ថ្ងៃ ក្រោយការបង្ហាញវត្តមានជាលើកដំបូង រថយន្តពិសេស Cybertruck របស់ក្រុមហ៊ុនទទួលបានការបញ្ជាទិញជិត១៥០,០០០គ្រឿង​រួចស្រេចទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។​

រថយន្ត Cybertruck របស់ក្រុមហ៊ុនអាមេរិក Tesla ទទួលបានការបញ្ជាទិញដល់ទៅជិត១៥០,០០០គ្រឿង ក្រោយបង្ហាញខ្លួនប៉ុន្មានថ្ងៃមុន។

លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា មកទល់ពេលនេះ រថយន្ត Cybertruck ទទួលបានការបញ្ជាទិញ​ចំនួន១៤៦,០០០គ្រឿង។ ក្រុមហ៊ុន Tesla បានបង្ហាញវត្តមានរថយន្តនេះក្នុងកម្មវិធីមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។ នាពេលនោះ ការធ្វើតេស្តជាក់ស្តែងលើរថយន្តក៏បានជួបបញ្ហាផងដែរ ដោយកញ្ចក់ការពារដែលត្រូវបានអះអាងថា​មានភាពរឹងមាំខ្លាំងស្រាប់តែបានប្រេះ។

គួរជម្រាបថា រថយន្ត Tesla Cybertruck នេះ ជាប្រភេទរថយន្ត Pickup ប៉ុន្តែរូបរាងវាមានលក្ខណៈជ្រុងៗប្លែកពីរថយន្ត Pickup ទូទៅ។ តម្លៃគោលនៃរថយន្តនេះគឺចាប់ផ្តើមពី៣៩,៩០០ដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយបើតាមវែបសាយក្រុមហ៊ុន Tesla អតិថិជនត្រូវកក់ប្រាក់ជាមុនចំនួន១០០ដុល្លារសម្រាប់ការបញ្ជាទិញ។ ទីផ្សាររថយន្តប្រភេទ Pickup នៅក្នុងសហរដ្ឋអាមេរិក គឺជាទីផ្សាររថយន្តដែលរកចំណូលបានច្រើនបំផុតមួយនៅលើពិភពលោក ហើយបច្ចុប្បន្នកំពុងក្តោបក្តាប់ដោយក្រុមហ៊ុន Ford, General Motors, និង Fiat Chrysler Automobiles៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤