Trending now

មេធាវីបានបញ្ជាក់ថាអតីតព្រះអង្គម្ចាស់ Muhammad V នៃម៉ាឡេស៊ី បានលែងលះជាមួយស្រីស្អាតជនជាតិរុស្ស៊ី

20:41 | 21/07/2019 (សរុបនិងបកប្រែដោយ ស្រីព្រេជ)

យុគសម័យ - មេធាវីរបស់អតីតព្រះមហាក្សត្រម៉ាឡេស៊ីបានបញ្ជាក់ព័ត៌មានថា អតីតព្រះអង្គម្ចាស់ Muhammad V ត្រូវបានលែងលះជាផ្លូវការជាមួយស្រីស្អាតរុស្ស៊ីនិងបានចែករំលែកនូវត៌មានថាកូនប្រុសរបស់នាង Oksana Voevodina មិនមែនជាកូនប្រុសរបស់អតីតព្រះអង្គម្ចាស់ម៉ាឡេស៊ីនៅឡើយ។

អតីតព្រះអង្គម្ចាស់ Muhammad V និងស្រីស្អាតជនជាតិរុស្ស៊ី នាង Oksana Voevodina

មេធាវី Koh Tien Hua ជនជាតិសិង្ហបុរីកាលពីថ្ងៃទី ២០ ខែកក្កដាបានឲ្យដឹងថា កូនក្តីលោក អតីតព្រះអង្គម្ចាស់ Muhammad V បានលែងលះ ជាមួយនាង Oksana Voevodina នៅថ្ងៃទី ២២ ខែមិថុនា។ ការលែងលះនេះ ត្រូវបានធ្វើតាមរយៈការនិយាយពាក្យ “talak” ៣ដង ដែលជាការលែងលះធ្ងន់ធ្ងរបំផុតនៅក្នុងសាសនាអ៊ីស្លាម។ ពោលគឺ ប្តីប្រពន្ធដែលលែងលះគ្នាតាមបែបនេះ គឺមិនអាចរួបរួមគ្នាបានទេ លុះត្រាតែស្ត្រីនោះរៀបការជាមួយបុរសម្នាក់ផ្សេងទៀត បន្ទាប់មកបានលែងលះជាមួយបរុសម្នាក់នោះ។

Oksana Voevodina តែងតែបង្ហោះសារលើបញ្តាញសង្គមថា នាងមានជីវិតហាក់ដូចជាសុបិនអញ្ជឹង (រូបថត: East2west)

បន្ទាប់ពីមេធាវី Koh បានប្រកាសនូវព័ត៌មានលែងលះដោយបញ្ជិតបញ្ជៀងថា កូនប្រុសរបស់ Oksana Voevodina “ពុំមានភស្តុតាងសត្យានុម័យណាមួយបញ្ជាក់អំពីឪពុករបស់ក្មេងនោះទេ”, ស្រីស្អាតជនជាតិរុស្ស៊ីក៏បានសំដែងការរិះគន់ចំ ពោះការផ្សព្វផ្សាយព័ត៌មាន លើអ៊ីនធឺណិតរបស់មេធាវី Koh ព្រមទាំងបានអះអាងថា កូនបុរសរបស់នាងគឺជាកូនប្រុសរបស់អតីតព្រះមហាក្សត្រម៉ាឡេស៊ី ហើយនាងជឿជាក់ថា ព្រះអង្គម្ចាស់ Muhammad V នៅតែស្រឡាញ់កូនប្រុសរបស់ព្រះអង្គណាស់។

អតីតព្រះមហាក្សត្រម៉ាឡេស៊ីនិងស្រីស្អាតរុស្ស៊ីបានរៀបអាពាហ៍ពិពាហ៍កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ (រូបថតៈ Instagram )

បច្ចុប្បន្ន ស្រីស្អាតរុស្ស៊ីរូបនេះ កំពុងរស់នៅជាយក្រុងម៉ូស្គូជាមួយកូនប្រុសនិងម្តាយរបស់នាង។ ប្រភពជិតស្និទ្ធជាមួយស្រីស្អាតរូបនេះបាននិយាយថា ការចំណាយលើការជួលផ្ទះនិងការស្នាក់នៅទាំងមូលត្រូវបានបង់ដោយអតីតព្រះមហាក្សត្រ។

សូមគូសបញ្ជាក់ថា អតីតព្រះមហាក្សត្រម៉ាឡេស៊ីនិងស្រីស្អាតរុស្ស៊ីបានរៀបអាពាហ៍ពិពាហ៍កាល ពីខែវិច្ឆិកាឆ្នាំ ២០១៨។ ក្រោយរយៈពេលពីរខែមក ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី បានសម្រេចលះបង់រាជបល្ល័ង្ករបស់ទ្រង់។ យ៉ាងណាមិញ ព្រះរាជវាំងជាតិរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសការដាក់រាជ្យរបស់ព្រះអង្គម្ចាស់ Muhammad V ដោយពុំបាននិយាយលម្អិតអំពីមូលហេតុដែលទ្រង់សម្រេចចិត្តធ្វើដូច្នេះទេ។ នេះគឺជាលើកទីមួយហើយដែលព្រះមហាក្សត្ររបស់ម៉ាឡេស៊ីរូបនេះ បានបោះបង់ចោលបល្ល័ង្កខ្លួនចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៥៧ មក៕

(សរុបនិងបកប្រែដោយ ស្រីព្រេជ)

(សរុបនិងបកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤