Trending now

នាយករដ្ឋមន្ត្រីថៃទទួលបានការគាំទ្រខ្ពស់

21:45 | 14/05/2018

មានអត្រាអ្នកគាំទ្រ 32,2% ក្នុងចំណោមមនុស្សចំនួន 1250 នាក់ដែលត្រូវបានសួរ គាំទ្រថ្នាកដឹកនាំរដ្ឋាភិបាលយោធាបន្តកាន់មុខតំណែងជានយករដមន្ត្រី ក្នុងការបោះឆ្នោតនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវជាតិស្ដីពីការអភិវឌ្ឍ ដែលបានប្រកាស នាថ្ងៃទី ១៤ ឧសភានៅថៃបានឲ្យដឹងថា៖ ប្រជាជនភាគច្រើននៃប្រទេសនេះគាំទ្រចំពោះនាយករដ្ឋមន្ត្រីលោក Prayut Chan-ocha បន្តកាន់មុខដំណែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ លទផលពោលខាងលើក៏បានសរឲ្យឃើញថា មានអត្រាអ្នកគាំទ្រ 32,2% ក្នុងចំណោមមនុស្សចំនួន 1250 នាក់ដែលត្រូវបានសួរ គាំទ្រថ្នាកដឹកនាំរដ្ឋាភិបាលយោធាបន្តកាន់មុខតំណែងជានយករដមន្ត្រី ក្នុងការបោះឆ្នោតនាពេលខាងមុខ។

ចំពោះសំណួរថាតើការបោះឆ្នោតនឹងប្រព្រឹត្តិទៅខែកុម្ភៈឆ្នាំ ២០១៩ ដែរ ឬទេ មានមនុស្សចំនួន 57,7% បានឆ្លើយថាគេមិនប្រាកដនៅឡើយទេដោយសារចាត់ទុកថាអ្វីៗគ្រប់បែបយ៉ាង គឺមិនទាន់ត្រៀមខ្លួនជាស្រេចឡើយខណៈដែលមានមនុស្សចំនួន 31% បានឆ្លើយថារដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការបោះឆ្នោតនាពេលវេលាដែលកំណត់ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤