Trending now

អាស៊ាន​និង​អាមេរិក​ចាប់ផ្តើម​សមយុទ្ធ​យោធា​ជា​លើកដំបូង​

07:07 | 03/09/2019 (យោងតាម thmeythmey.com)

កងទ័ពជើងទឹក​អាមេរិក​នឹង​អាស៊ាន បានចាប់ផ្តើម​សមយុទ្ធ​យោធា​ជា​លើកដំបូង​ដែល​ហៅ​កាត់​ថា​(AUMX) នៅ​ថ្ងៃទី​២ ខែកញ្ញា​។ នេះ​ជា​កម្មវិធី​យោធា​រួមគ្នា​ដំបូង​រវាង​កងទ័ព​អាមេរិក និង​ប្រទេស​តំបន់​អាស៊ាន​ទាំងអស់ ដែល​នឹង​ចាប់ផ្តើម​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក Sattahip នៅ​ប្រទេស​ថៃ​។​

ប្រភព៖ AFP

ក្រោម​ការដឹកនាំ​របស់​អាមេរិក​និង​កងទ័ពជើងទឹក​ថៃ សមយុទ្ធ​ជើង​ទឹក​រួមគ្នា​រវាង​អាមេរិក និង​អាស៊ាន បាន​ផ្ដើម​នៅ​ទឹកដី​ថៃ​។ សមយុទ្ធ នឹងមាន​សកម្មភាព​នាវាចរណ៍​នៅ​ប្រទេស​ថៃ សិង្ហ​បុរី និង​ប្រ៊ុយណេ​ផងដែរ​។ សមយុទ្ធ​នេះ​ក៏​នឹង​ឆ្លងកាត់​តំបន់​មួយចំនួន​ដូចជា ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​វៀតណាម មុន​បញ្ចប់​ទៅវិញ​នៅ​ប្រទេស​សិង្ហ​បុរី​។​ សមយុទ្ធ AUMX នេះ​នឹង​ប្រើប្រាស់​នាវាចម្បាំង​៨​គ្រឿង​និង យន្តហោះ​ចម្បាំង​៤​គ្រឿង​របស់​ប្រទេស​ចំនួន​៧​។ ការធ្វើ​សមយុទ្ធ​នេះ​នឹងមាន​ការចូលរួម​ពិ​យោធា​ជាង​១​ពាន់​នាក់​ដែល​មក​ប្រទេស​ទាំង​១០​របស់​អាស៊ាន និង​សហរដ្ឋ អាមេរិក​។

លោក​ឧ​ត្ត​មនា​វី​ឯក Phil Sawyer មេបញ្ជាការ​កង​នាវាចរណ៍​ទី​៧ របស់​កងទ័ពជើងទឹក​អាមេរិក និយាយថា សមយុទ្ធ AUMX ​នឹង​ជួយ​ជំរុញអោយមាន​ការសហកា​រ​គ្នា​លើ​បញ្ហា​សន្តិសុខ​សមុទ្រ​ក្នុង​តំបន់​។ នៅក្នុង​សមយុទ្ធ​នេះ សមាជិក​អាស៊ាន និង​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ប្រតិបត្តិការ​រួមគ្នា អនុវត្ត​ជាក់ស្ដែង​នូវ​ការងារ​ជាច្រើន​ប្រភេទ​ដែល​បង្កើតឡើង​ដើម្បី​ពង្រឹង​អន្តរ​ប្រតិបត្តិការ​នៅក្នុង​តំបន់ ការយល់ដឹង​ពី​ដែនសមុទ្រ យុទ្ធសាស្ត្រ​បែងចែក និង​តាមដាន​ទ្រព្យសម្បត្តិ​សមុទ្រ​។​

សមយុទ្ធ​យោធា​ជា​លើកដំបូង​នេះ​នឹង​ជំរុញអោយមាន​ការសហកា​រ​គ្នា​ដើម្បី​រក្សា​សន្តិសុខ​និង​ស្ថេរភាព​ដល់​តំបន់​អាស៊ីអាគ្នេយ៍។ គួរ​បញ្ជាក់ថា AUMX មានការ​ចូលរួម​ពី​គ្រប់​សមាជិក​អាស៊ាន​ទាំង​១០ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម និង អាមេរិក​៕

(យោងតាម thmeythmey.com)

(យោងតាម thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤