Trending now

អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ២ របស់ចិន

15:52 | 19/07/2019 (ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានក្លាយជាដៃគូពាណិជ្ជកម្មធំទី ២ របស់ចិន។ នេះគឺជាលើកដំបូង ដែលអាស៊ានបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំទី ២ របស់ចិនចាប់តាំងពីឆ្នាំ ១៩៩៧ ។

ទំនិញត្រូវបានដាក់នៅកំពង់ផែ Qingdao នៃប្រទេសចិន (រុបថត៖vietnamplus.vn )

យោងតាមតួលេខថ្មីៗបំផុតពីអគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានកើតឡើង ១០,៥% ដោយសម្រេចបានទឹកប្រាក់ចំនួន ២០០០ ពាន់លានយ័ន (ស្មើនឹង ២៩៤ ពាន់លានដុល្លារអាមេរិក) ស្រូបយក ១៣,៥ % នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសមហាយក្សនេះនៅអាស៊ី។

អគ្គរដ្ឋបាលគយបានអះអាងទៀតថា ការផ្លាស់ប្តូរនេះត្រូវបានពង្រឹតដោយសារការទុកចិត្តជាយុទ្ធសាស្រ្តរវាងចិននិងអាស៊ាន ព្រមទាំងការពង្រីកផលប្រយោជន៍លើវិស័យសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាការចែករំលែកបំណងប្រាថ្នាក្នុងការការពារពហុភាគីនិយម។ ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុប (EU) បានកើនឡើង ១១,២% ឡើងដល់ ២,៣០០ ពាន់លានយ័ន (ស្មើនឹង ៣៣៨ ពាន់លានដុល្លារអាមេរិក) ស្រូបយក ១២% នៃទំហំពាណិជ្ជកម្មសរុបរបស់ចិន។ ក្នុងសេចក្តីប្រកាសដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែកក្កដាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែប្រកាន់គោលជំហរដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតាមរយៈការសន្ទនានិងការពិគ្រោះយោបល់ ព្រមទាំងព្រមានថាសហរដ្ឋអាមេរិកយកពន្ធថ្មី ដែលវាច្បាស់ជា បង្កឧបសគ្គដល់ការពិគ្រោះយោបល់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា ធ្វើឲ្យដំណើរការឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងមួយដែលកាន់តែអូសបន្លាយរយៈពេលវេងថែមទៀតផង។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក ស៊ីជីនពីង (រុបថត៖ thanhnien.vn)


ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យចិនលោក Geng Shuang បានធ្វើឡើងក្នុងហរយៈពេលមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបើកចំហរអំពីលទ្ធភាពនៃការយកពន្ធបន្ថែមទៅលើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ចំនួន ៣២៥ ពាន់លានដុល្លារអាមេរិក បើទោះជាកាលពីមុន ថ្នាក់ដឹកនាំរូបនេះ និងប្រធានរដ្ឋចិនលោក ស៊ីជីនពីងបានឯកភាពគ្នា"ផ្អាកសង្គ្រាមពាណិជ្ជកម្ម" ក៏ដោយ៕

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤