Trending now

អាស៊ានចូលរួមក្នុងការប្រឆាំងនឹងសកម្មភាពនេសាទ IUU

15:06 | 02/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ទំនាក់ទំនងរវាងសហគមន៍អ៊ឺរ៉ុបនិងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែពាណិជ្ជកម្មអាហារសមុទ្រ ដែលកើតចេញពីការហាមឃាត់របស់គណៈកម្មការអឺរ៉ុប (EC) ទាក់ទងនឹង “កាតលឿង” IUU (ការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនអនុវត្តតាមច្បាប់) ។

តំបន់នេសាទនៅសមុទ្រខាងកើត។ (ប្រភព៖ theaseanpost)

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមសង្ឃឹមថានឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាននិងដោះស្រាយបញ្ហានេះ ដើម្បីជួយឱ្យទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន - អ៊ឺរ៉ុប រីកចម្រើនកាន់តែខ្លាំងឡើង។

សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍សហភាពអឺរ៉ុបគឺជាទីផ្សារសំខាន់មួយ ដែលការនាំចូលអាហារសមុទ្រជាមួយនឹងប្រាក់ចំណេញខ្ពស់។ ប៉ុន្តែដោយសារតែឧបសគ្គដែលបានបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។ ទោះបីជាចំណែកទីផ្សារនៃការនាំចូលគ្រឿងសមុទ្រពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅមានកម្រិតទាបក៏ដោយប៉ុន្តែតំបន់នេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប។ EC បានដាក់ទណ្ឌកម្មម្តងហើយម្តងទៀតពីការនាំចូលគ្រឿងសមុទ្រពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាក់ទងនឹង IUU។

ជាពិសេសបណ្តាប្រទេសដែលទទួលបាន “កាតលឿង” រួមមានប្រទេសថៃនិងវៀតណាមនិង “ កាតក្រហម” គឺប្រទេសកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក៏មានភាពតានតឹងជាក់លាក់ដែរ។ រឿងនេះបានបង្កការលំបាកដល់ទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន - អ៊ឺរ៉ុបក្នុងការអភិវឌ្ឍក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ទំនាក់ទំនងរវាងសហគមន៍អ៊ឺរ៉ុបនិងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែពាណិជ្ជកម្មអាហារសមុទ្រ ដែលកើតចេញពីការហាមឃាត់របស់គណៈកម្មការអឺរ៉ុប (EC) ទាក់ទងនឹង “កាតលឿង” IUU។

អាស៊ានយកចិត្តទុកដាក់លើបញ្ហា IUU មិនត្រឹមតែដោយសារតែការខាតបង់សេដ្ឋកិច្ចដែលមានសក្តានុពលប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់ទំនាក់ទំនងនយោបាយរវាងប្រទេសជាសមាជិកផងដែរ។ ឧទាហរណ៍មួយគឺភាពចម្រូងចម្រាសលើអ្នកនេសាទមីយ៉ាន់ម៉ាដែលត្រូវបាន កេងប្រវ័ញ្ចកម្លាំងពលកម្មលើទូកនេសាទថៃ ឬភាពតានតឹងដែលទាក់ទងទៅនឹងនាវានេសាទរបស់វៀតណាមត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ត្រួតលើគ្នា។

ដោយមើលឃើញពីផលប៉ះពាល់អវិជ្ជមាននៃការនេសាទ IUU ទៅលើបរិស្ថាននិងសេដ្ឋកិច្ច ហើយអាស៊ានកំពុងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ អាស៊ានមានគោលបំណងអនុវត្តវិធានការដើម្បីអភិរក្សនិងគ្រប់គ្រងធនធានត្រី បង្រួបបង្រួមបទប្បញ្ញត្តិច្បាប់ស្តីពីជលផលនិងការការពារបរិស្ថានក្នុងចំណោមអ្នកពាក់ព័ន្ធ និងមានតម្លាភាពនៅក្នុងគោលនយោបាយសមុទ្រជាតិ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការចូលរួមវិភាគទានពីអង្គការគ្រប់គ្រងជលផលក្នុងតំបន់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤