Trending now

សាធារណៈជនហ្វីលីពីនសំដែងការខឹងសម្បារចំពោះបទចម្រៀងរួមបញ្ចូលបញ្ហាសមុទ្រខាងកើតរបស់ចិន

06:54 | 28/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បទចម្រៀងមានខ្លឹមសារអំពាវនាវឱ្យឲ្យមានចំណងមិត្តភាពល្អរវាងហ្វីលីពីននិងចិន ប៉ុន្តែបែជាមានការរួមបញ្ចូលបញ្ហាសមុទ្រខាងកើតក្នុងបទចម្រៀងនេះដែលទទួលបានការមិនចូលចិត្តចំនួន ១៤៤,០០០ លើកនៅលើបណ្តាញសង្គម។

រូបភាពកាត់ពីវីឌីអូឃ្លីបបទចម្រៀងនេះ

មតិសាធារណៈនៅហ្វីលីពីនកាលពីសប្តាហ៍មុនបានសម្តែងនូវការខឹងសម្បារនៅពេលដែលប្រទេសចិនបានរួមបញ្ចូលបញ្ហាអធិបតេយ្យភាពលើសមុទ្រខាងកើតទៅក្នុងបទចម្រៀងដែលមានខ្លឹមសារអបអរកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងចិន ស្របពេលដែលប្រទេសនានាកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

ស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២៣ ខែមេសាបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងរបស់ស្ថានទូតប្រទេសនេះនូវវីដេអូឃ្លីបបទចម្រៀងមួយដែលមានរយៈពេល ៤ នាទីជាភាសាចំនួន២ រួមមានភាសាចិនកុកងឺនិងហ្វីលីពីន។ យោងតាមស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បទចំរៀងនេះមានគោលបំណងអបអរសាទរយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងហ្វីលីពីនក្នុងបរិបទនៃការរីករាលដាលនៃជំងឺកុវីដ១៩។អ្នកលេងអ៊ីនធឺណេតបានអះអាងថាប្រទេសចិនបានឆ្លៀតយកប្រយោជ ន៍ពីស្ថានការណ៍ដើម្បីចាក់បញ្ចូលនូវការប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតក្នុងបទចម្រៀងនេះតែម្ត។

ម្យ៉ាងវិញទៀតប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនក៏បានបង្ហាញការព្រួយបារម្ភផងដែរនៅពេលដែលប្រទេសចិនកាត់តផ្តាច់រូបភាពនិងការថ្លែងមតិរបស់មន្រ្តី ហ្វីលីពីនដើម្បីបញ្ចូលទៅក្នុង“ចម្រៀងឃោសនាខុសច្បាប់អំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត” ផង ដែរ។

គិតរហូតមកដល់ពេលនេះវីដេអូឃ្លីបឃោសនានេះរបស់ចិនទទួលបានការមិនចូលចិត្តចំនួន ១៤៤,០០០ លើក ហើយរីឯនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញវីដេអូនេះបានទទួលលារសំដែងកំហឹងជាង ១២,០០០ លើកផងដែរ។ គួរបញ្ជាក់ថាវីដេអូបទចម្រៀងនេះត្រូវបានចេញផ្សាយដោយស្ថានទូតចិននៅមួយថ្ងៃបន្ទាប់ពីប្រទេសហ្វីលីពីនបានផ្ញើកំណត់ទូតចំនួន ២ ស្តីពីការប្រឆាំងនឹងការទាមទារអធិបតេយ្យភាពគួរឱ្យអស់សំណើចរបស់ចិននៅសមុទ្រខាងកើតនៅពេលដែលខ្លួនបានប្រកាសការបង្កើតនូវអ្វីដែលហៅថា “Xisha” និង "Nansha" ព្រមទាំងសម្តែងការព្រួយបារម្ភអំពីសកម្មភាពខុសច្បាប់របស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤