Trending now

សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសបដិសេធរាល់ការទាមទាររបស់ចិននៅសមុទ្រខាងកើត

11:40 | 14/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅក្នុងសេចក្តីប្រកាសមួយដែលចេញដោយក្រសួងការបរទេសអាមេរិកនាព្រឹកថ្ងៃទី ១៤ ខែកក្កដា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានបញ្ជាក់ច្បាស់ពីគោលជំហររបស់ ទីក្រុងវ៉ាស៊ីនតោនស្តីពីការការពារតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសុវត្ថិភាពនិង បើកទូលាយ។

លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក

លោក​ Mike Pompeo បានលើកឡើងថា «អាមេរិកការពារតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាពនិងបើកទូលាយ។ថ្ងៃនេះយើងខ្ញុំកំពុងបង្កើនគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកសំខាន់និងចម្រូងចម្រាសនៅក្នុងតំបន់នោះគឺសមុទ្រខាងកើត។ យើងខ្ញុំក៏ចង់អះអាងថា សេចក្តីប្រកាសរបស់ទីក្រុងប៉េកាំងចំពោះធនធាននៅនាយសមុទ្រដែលមានភាគច្រើននៅសមុទ្រខាងកើត គឺខុសច្បាប់ទាំងស្រុង ក៏ដូចជាយុទ្ធនាការសម្លុតគំរាមរបស់ចិនដើម្បីគ្រប់គ្រងនៅទីនេះ”។

បើយោងតាមកាសែត Wall Street Journal បានផ្សាយថា​ «ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានប្រកាសម្តង ហើយម្តងទៀតអំពីមហិច្ឆតាក្នុងការពង្រីកអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើតគឺជាអំពើខុសច្បាប់ក៏ដោយនេះប៉ុន្តែនេះគឺជាលើកដំបូងដែលសហរដ្ឋអាមេរិកបានច្រានចោលជាផ្លូវការនូវអំណះអំណាងយ៉ាងជាក់លាក់របស់ចិននេះ» ។

នៅសមុទ្រខាងកើត អាមេរិកខិតខំថែរក្សាសន្តិភាពនិងស្ថេរភាពការពារសេរីភាពតំបន់សមុទ្រនានាស្រប តាមច្បាប់អន្តរជាតិ ព្រមទាំងរក្សាពាណិជ្ជកម្មមិនមានការរំខាននិងប្រឆាំងនឹងរាល់ការប៉ុនប៉ងប្រើប្រាស់ ការគៀបសង្កត់ឬអំណាចណាមួយដើម្បីដោះស្រាយជម្លោះ។ លោក Pompeo បានបន្ថែមទៀតថាសហរដ្ឋអាមេរិកច្រាន ចោលការទាមទាររបស់ ចិននៅក្នុងដែន សមុទ្រជុំវិញ Tu Chinh (Vanguard Bank) របស់ប្រទេសវៀតណាម និងតំបន់ Lucania នៅឯនាយ ឆ្នេរសមុទ្រម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសប្រ៊ុយណេ និង កោះ Natuna Regency នៃប្រជុំកោះ Natuna នៅឯនាយប្រទេសឥណ្ឌូនេស៊ីផងដែរ។

រាល់សកម្មភាពណាមួយរបស់ប្រទេសចិនដើម្បីរំខានយាយីដល់សកម្មភាពនេសាទឬការធ្វើអាជីវកម្មប្រេង របស់ប្រទេសដទៃទៀតនៅក្នុងដែនសមុទ្រទាំងនេះឬធ្វើសកម្មភាពបែបនេះដោយឯកតោភាគីគឺខុសច្បាប់ទាំងស្រុងតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤