Trending now

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងអាស៊ាន

14:15 | 04/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីការបង្កើតទំនាក់ទំនងភាពជាដៃគូអាស៊ី - អឺរ៉ុបដោយមានការចូលរួមពី EAEU, SCO និងអាស៊ាននឹងបង្កើតកម្លាំងជំរុញដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងអាស៊ានលើគ្រប់វិស័យ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។​ (ប្រភព៖​ tasnimnews)

នាថ្ងៃទី ៣ ខែកុម្ភៈ នៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh ប្រធានគណៈកម្មាធិការអាស៊ាននៅសហព័ន្ធរុស្ស៊ី (AMC) បានចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចពិភាក្សានេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថាអាស៊ានគឺជាអង្គការមួយក្នុងចំនោមអង្គការក្នុងតំបន់ដែលមានឥទិ្ធពលនិងប្រតិបត្ដិការប្រកបដោយជោគជ័យបំផុត ដោយបានអះអាងនូវតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

លោក Lavrov បានសង្កត់ធ្ងន់ថាអាស៊ានគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី។

លោកឡាវរ៉ូវបាននិយាយថា៖​ “យើងចាត់ទុកអាស៊ានជាដៃគូដែលអាចទុកចិត្តបាននិងមានគំនិតដូចគ្នាក្នុងការបង្កើតនូវរចនាសម្ពន្ធ័សន្តិសុខបើក តុល្យភាពនិងសមភាព ហើយមិនអាចបំបែកបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ "

ដោយកោតសរសើរចំពោះការងាររបស់លេខាធិការដ្ឋានអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីជឿជាក់ថាភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅអង្គការសហប្រជាជាតិនិងវេទិកាអន្តរជាតិដទៃទៀតក្នុងបញ្ហាពិភពលោកនិងតំបន់ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់រុស្ស៊ីនិងបណ្តាប្រទេសអាស៊ាន រួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែនការគ្រប់គ្រងអាវុធ និងសន្តិសុខព័ត៌មាន។

លោករដ្ឋមន្រ្តី Lavrov បានបញ្ជាក់ថារុស្ស៊ីចាប់អារម្មណ៍នៅអាស៊ីអាគ្នេយ៍ ចាប់អារម្មណ៍តាមដាននិងវិភាគដោយប្រុងប្រយ័ត្ននូវការវិវត្តនៃដំណើរការសមាហរណកម្មតំបន់។

ក្នុងបរិបទនេះលោក Lavrov ជឿជាក់ថាការបង្កើតទំនាក់ទំនងភាពជាដៃគូអាស៊ី - អឺរ៉ុបដោយមានការចូលរួមពីសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប​ (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអាស៊ាននឹងបង្កើតកម្លាំងជំរុញដល់លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី - អាស៊ានលើគ្រប់វិស័យ។

សម្រាប់ផ្នែករបស់លោកអគ្គលេខាធិការអាស៊ានលោក​ Lim Jock Hoi បានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហព័ន្ធរុស្ស៊ីត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ចាប់តាំងពីត្រូវបានធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

លោក Lim Jock Hoi បានមានប្រសាសន៍ថាកិច្ចប្រជុំកំពូលអាស៊ាន - រុស្ស៊ីនៅ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសសឹង្ហបុរី គឺជាព្រឹត្តិការណ៍សំខាន់ណាស់សម្រាប់ភាគីទាំងពីរធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងតំបន់ក្នុងគ្រប់វិស័យ។

លោកអគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីបន្តរបស់រុស្ស៊ីក្នុងយន្តការដែលបានផ្ដួចផ្ដើមដោយអាស៊ានដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ លោកសង្ឃឹមថាទីក្រុងម៉ូស្គូនឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាពស្ថិរភាពនិងសន្តិសុខក្នុងតំបន់។

យោងតាមលោកអគ្គលេខាធិការអាស៊ាន ផែនការសកម្មភាពរុស្ស៊ី - អាស៊ានអាណត្តិ ២០១៦-២០២០ មានដំណើរការល្អហើយផែនការសកម្មភាពសម្រាប់ដំណាក់កាលបន្ទាប់គឺជាឱកាសសម្រាប់ភាគីទាំងពីរពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួនដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានសង្កត់ធ្ងន់រួមមានបញ្ហាគ្រប់គ្រងគ្រោះមហន្តរាយនិងបញ្ហាសន្តិសុខ។

អគ្គលេខាធិការលោក Lim Jock Hoi បានប្រកាសលទ្ធផលនៃកិច្ចពិភាក្សាជាមួយប្រធានថ្មីនៃគណៈកម្មាធិការសហភាពសេដ្ឋកិច្ច អាស៊ី - អឺរ៉ុប (EAEU) ដើម្បីពិភាក្សាអំពីវិធានការដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពអនុវត្តផែនការសកម្មភាពដែលបានលើកឡើងនៅក្នុងអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលចុះហត្ថលេខាដោយអាស៊ាននិង EAEU នៅឆ្នាំ ២០១៨ ។

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤