Trending now

ការគួបផ្សំ ថ្នាំប្រឆាំងជំងឺហីវនិងថ្នាំផ្តាសាយដើម្បីព្យាបាលវីរុសកូរ៉ូណាប្រភេទថ្មីរបស់ថៃ ទទួលបានលទ្ធផលវិជ្ជមាន

07:18 | 04/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅថ្ងៃទី ២ ខែកុម្ភះ ក្រុមវេជ្ជបណ្ឌិតថៃបាននិយាយថាពួកគេបានព្យាបាលដោយជោគជ័យនូវករណីមានអាការៈជំងឺធ្ងន់ធ្ងរមួយចំនួនដោយវីរុសកូរ៉ូណា តាមរយៈការគួបផ្សំថ្នាំប្រឆាំងជំងឺហីវនិងថ្នាំផ្តាសាយផងដែរ។

ការគួបផ្សំ ថ្នាំប្រឆាំងជំងឺហីវនិងថ្នាំផ្តាសាយដើម្បីព្យាបាលវីរុសកូរ៉ូណាប្រភេទថ្មីរបស់ថៃ ទទួលបានលទ្ធផលវិជ្ជមាន (រូបថត៖ baoquocte.vn)

នាថ្ងៃទី ២ ខែកុម្ភៈ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Rajavithi នៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសអំពីការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺហីវ រួមបញ្ចូលជាមួយថ្នាំផ្តាសាយដើម្បីព្យាបាលអ្នកជម្ងឺមានសភាពការណ៍វិជ្ជមាននឹងវីរុសកូរ៉ូណាវីប្រភេទថ្មី (nCoV) ប្រកបដោយជោគជ័យ។

មានស្ត្រីជនជាតិចិនម្នាក់អាយុ ៧១ ឆ្នាំ ដែលត្រូវបានឆ្លងជំងឺរលាកសួតដោយ វីរុសកូរ៉ូណា បានមានលទ្ធផលអវិជ្ជមានចំពោះវីរុស nCoV ក្រោយរយៈពេល ត្រឹមតែ ៤៨ ម៉ោងនៃការព្យាបាលជំងឺតែប៉ុណ្ណោះ។ អ្នកជំងឺរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហួហ៊ីន (Hua Hin) ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Rajavithi កាលពីថ្ងៃទី ២៩ ខែមករា។

វេជ្ជបណ្ឌិតនៅទីនេះបានសំរេចចិត្តប្រើថ្នាំ oseltamivir ដែលជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយដែលធ្លាប់យកមកព្យាបាលជំងឺរលាកផ្លូវដង្ហើមមជ្ឈឹមបូព៌ាដោយវីរុសកូរ៉ូណា (MERS-CoV) ក៏ដូចជាថ្នាំ lopinavir និង ritonavir ដែលជាថ្នាំចំនួនពីរ សំរាប់ព្យាបាលជំងឺហីវ/អេដស៍ផងដែរ។ លទ្ធផលចុងក្រោយបានបង្ហាញថា ចាប់តាំងពីអាការៈអស់កម្លាំងកាលពីមុននោះ អ្នកជំងឺអាចអង្គុយលើគ្រែក្រោយរយៈពេល ១២ ម៉ោង ហើយបន្ទាប់ពី ៤៨ ម៉ោងទៀតនោះ លទ្ធផលនៃការធ្វើតេស្តរបស់អ្នកជំងឺគឺអវិជ្ជមានសម្រាប់វីរុស nCoV ។

នាបច្ចប្បន្ននេះ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃកំពុងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីប្រសិទ្ធភាពនៃការរួមបញ្ចូលគ្នានៃថ្នាំនេះក្នុងការព្យាបាលវីរុសកូរ៉ូណាប្រភេទថ្មី។ រហូតមកដល់ពេលនេះ ថៃបានរកឃើញករណីឆ្លងវីរុស nCoV ចំនួន ១៩ ដែលភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសចិន និងអ្នកបើកតាក់ស៊ីជនជាតិថៃម្នាក់ ដែលបានឆ្លងជំងឺនេះកាលពីថ្ងៃទី ៣០ ខែមករាកន្លងមក៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤