Trending now

ក្រោយព័ត៌មានចេញផ្សាយថា មេទ័ពអ៊ីរ៉ង់ត្ត្រូវបានសម្លាប់នៅអ៊ីរ៉ាក់ តម្លៃប្រេងឆៅសកលកើនជាង១ដុល្លារក្នុង១បារ៉ែល

16:06 | 03/01/2020 (សរុបដោយវិច្ឆិកា)

ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានរាយការណ៍ថានៅព្រឹកថ្ងៃទី ៣ ខែមករានេះ (ម៉ោងនៅកម្ពុជា) ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ Qasem Soleimani ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនេះ។ រ៉ុក្កែតចូលអាកាសយានដ្ឋានអន្តរជាតិបាកដាដ។

លោកឧត្ដមសេនីយ៍ Qassem Soleimani។ (ប្រភព៖ Haaretz)


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានឡើងថ្លៃច្រើនជាង ១ដុល្លារអាមេរិក បន្ថែមទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកឧត្ដមសេនីយ៍ Qassem Soleimani ដែលជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។

ប្រេងឆៅអឺរ៉ុបប្រភេទ Brent មានតម្លៃ ៦៧.៤៨ដុល្លារក្នុងមួយបារ៉ែល ដោយហក់ឡើងថ្លៃ ១.២៣ដុល្លារ ឬ ១.៨៦ភាគរយបន្ថែមទៀត ខណៈប្រេងឆៅអាមេរិក WTI ហក់ឡើងថ្លៃ ១.០៣ដុល្លារ ឬ ១.៦៨ភាគរយបន្ថែម ជាមួយតម្លៃ ៦២.២១ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯក្រុមអ្នកជំនាញក៏បានព្រមានដែរថា តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក អាចនឹងបន្តឡើងថ្លៃ ដោយសារតែភាពតានតឹងបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

គួរជម្រាបថា ឧត្ដមសេនីយ៍លោក Qassem Soleimani ដែលជាប្រមុខកងអង្គភាព Quds Force នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស