Trending now

WHO ព្រួយបារម្ភពីការផ្ទុះ COVID-19 រលកទី២ក្នុងរដ្ឋធានីប៉េកាំងរបស់ចិន

20:53 | 16/06/2020 (បូកសរុបដោយឌីណា)

អង្គការសុខភាពពិភពលោក WHO បាននិយាយថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមថ្មីមួយក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដបន្ថែមទៀត ខណៈមានការព្រួយបារម្ភកាន់តែខ្លាំង ពីការផ្ទុះឡើងនូវរលកទី ២។

នាយកកម្មវិធីសង្រ្គោះបន្ទាន់ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ។ (រូបថត៖ freshnewsasia)

នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ នាយកកម្មវិធីសង្រ្គោះបន្ទាន់ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ក៏បានសង្កត់ធ្ងន់ដែរថា ការអះអាងអំពីការឆ្លង COVID-19 ជាចង្កោមក្នុងទីក្រុងប៉េកាំង បង្កឡើងដោយក្រុមអ្នកផ្គត់ផ្គង់ ឬកញ្ចប់ត្រីសាល់ម៉ុន (salmon) នាំចូលពីបណ្ដាប្រទេសអឺរ៉ុប មិនទាន់ក្លាយជាការអះអាងបឋមនោះទេ។ លោក Mike Ryan បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាយើងចាំបាច់ត្រូវស្វែងយល់ និងសង្កតមើលទៅលើអ្វី ដែលបានកើតឡើងនៅក្នុងករណីនេះ ហើយខ្ញុំមិនជឿឡើយថា វាគឺជាសម្មតិកម្មបឋម។ ប៉ុន្តែវាចាំបាច់ត្រូវបង្កើនការស្វែងរកការពិត និងការធ្វើតេស្ដ»។

គួរបញ្ជាក់ថា ប្រទេស​ចិន នៅ​ថ្ងៃអាទិត្យ​ទី​១៤ មិថុនា បាន​ប្រកាស​ពី​ករណី​ឆ្លងថ្មី​នៃ​ជំងឺកូវីដ ដែល​មាន​ចំនួន​ ៥៧​ករណី ក្នុង​រយៈពេល​២៤ម៉ោង​ចុងក្រោយ។ ជា​តួលេខ​ឆ្លងជំងឺកូវីដ ដ៏ខ្ពស់ ដែល​ប្រទេស​ចិន មិនធ្លាប់​មាន ចាប់តាំង​ពី​ខែ​មេសា។ នៅពេល​ចិន​កំពុង​ព្រួយបារម្ភ​ពី​រលកទី ២ ​នៃ​ជំងឺរាតត្បាត​កូវីដ នៅ​អឺរ៉ុប​ឯណោះវិញ រដ្ឋាភិបាល​បណ្តាប្រទេស​សមាជិក​សហភាព​អឺរ៉ុប ចាប់បន្ធូរ​វិធានការ ដោយ​គ្រោង​នឹង​បើក​ព្រំដែន នៅក្នុង​រង្វង់​លំហ Schengen ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែកទៅ។

ជំងឺកូវីដ​១៩​បាន​ផ្ទុះ​ឡើង សា​ជា​ថ្មី នៅទីក្រុង​ប៉េកាំង​ជាទី​ដែលករណី​ឆ្លងថ្មី បាន​កើន​ឡើង គួរ​ឲ្យ​ព្រួយបារម្ភ។ តាម​គណៈកម្មការ​សុខភាពជាតិ នៅក្នុង​ចំណោម​អ្នកឆ្លង​មេរោគកូរ៉ូណា​ថ្មី ៥៧នាក់ ដែល​គេរាប់​ឃើញ​មាន នៅប្រទេស​ចិន នៅថ្ងៃ​អាទិត្យនេះ ៣៦​នាក់ ជា​អ្នករស់នៅ​ទីក្រុង​ប៉េកាំង។

ដោយឡែក បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិនទាំងមូលវិញ គឺថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាប្រទេសករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២២១ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៧នាក់៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ