Trending now

ប្រទេសរុស្ស៊ី បារាំង អាល្លឺម៉ង់និងទួរគី ចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាស៊ីរី

21:43 | 28/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅថ្ងៃទី ២៧ ខែតុលា បណ្ដាថ្នាក់ដឹកនាំមកពីប្រទេសរុស្ស៊ី បារាំង អាល្លឺម៉ង់និងទួរគី បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល ចតុភាគី ដែលប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី ស្តីពីបញ្ហាស៊ីរី។

ថ្នាក់ដឹកនាំរុស្ស៊ី បារាំង អាល្លឺម៉ង់និងទួរគី ចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាស៊ីរី (រូបថតៈ RT)

ជំនួប​ចតុ​ភាគី​ រុស្ស៊ី បារាំង អាល្លឺម៉ង់និងទួរគី ​ស្ដីពី​វិបត្តិ​នៅ​ស៊ី​រី បានសម្រេច​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​មួយចំនួន សំដៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​មួយ​នេះ​។ នា​ជំនួប​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​ថ្ងៃទី​២៧ ខែតុលានេះតែម្តង ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំង​បួន​បានលើកឡើង​ពី​សារសំខាន់​ក្នុង​ការបន្ត​អនុ​វត្តបទ​ឈប់​បាញ់​នៅ​ខេត្ត Idlib ដែលជា​ជម្រក​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​។ មហាអំណាច​ទាំង​៤ ក៏​ឯកភាពគ្នា​ទុក​បញ្ហា​នេះ​ឲ្យ​ស៊ី​រី​ដោះស្រាយ​ខ្លួន​ ដោយមាន​អង្គការសហប្រជាជាតិ​ជួយ​សម្រួល​។​

ថ្នាក់ដឹកនាំប្រទេសទាំងបួន​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ដំណើរការ​នយោបាយ​ដែល​ដឹកនាំ​ដោយ​ស៊ី​រី​ផ្ទាល់ មានការ​ចូលរួម​ពី​ភាគី​ស៊ី​រី​ទាំងអស់ ហើយ​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​ (រូបថតៈ RT)


អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាគួរតែពង្រឹងជំនួយមនុស្សធម៌ដល់សមរភូមិនៅស៊ីរី (រូបថតៈ RT)

នាជំនួបនេះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៤ ក៏​ស្នើ​ឲ្យ​មានការ​កោះប្រជុំ​គណៈកម្មាធិការ​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​ សម្រាប់​ស៊ី​រី​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៨ នេះ​។ គណៈកម្មាធិការ​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​នា​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​នៅ​រុស្ស៊ី​កាលពី​ខែមករា ដោយមាន​សមាជិក​ទាំង​អស់​១៥០​នាក់​ក្នុងនោះ​៥០​នាក់​ជ្រើសរើស​ដោយ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ ៥០​មកពី​ក្រុមប្រឆាំង និង​៥០​នាក់​តែងតាំង​ដោយ​អង្គការសហប្រជាជាតិ​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤