Trending now

ប្រជាជនបារាំងរាប់ពាន់នាក់ទៅរំលឹក​វិញ្ញា​ណក្ខន្ធដល់អតីតប្រធានាធិបតី លោក Jacques Chirac

20:56 | 30/09/2019 (ប្រភព៖ vovworld.vn)

ប្រជាជនបារាំងរាប់ពាន់នាក់បានតម្រង់ ជួរនៅខាងមុខ វិមាន Invalides ដែលជាកន្លែងតម្កល់សពលោក Jacques Chirac ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ។

ប្រជាជនបារាំងរាប់ពាន់នាក់ទៅរំលឹកវិញ្ញាណក្ខន្ធដល់អតីតប្រធានាធិបតី លោក Jacques Chirac (រូបថត៖ AP)

នាថ្ងៃទី ២៩ ខែកញ្ញា បារាំងបានរៀបចំ ពិធីរំលឹកវិញ្ញាណក្ខន្ធដល់អតីតប្រធានា ធិបតី លោក Jacques Chirac ក្រោយពីពេលលោកបានទទួលមរណភាពកាលពីថ្ងៃទី ២៦ ខែកញ្ញា។ ប្រជាជនបារាំងរាប់ពាន់នាក់បានតម្រង់ជួរនៅខាងមុខ វិមាន Invalides ដែលជាកន្លែងតម្កល់សពលោក Jacques Chirac ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ។ វិមាន Invalides ត្រូវ បានបើកពេញមួយយប់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៣០ខែកញ្ញា - ជាថ្ងៃដែលបារាំងនឹងធ្វើពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតប្រធានាធិបតី លោក Jacques Chirac។

នាថ្ងៃទី ៣០ ខែកញ្ញា ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់ លោក Jacques Chirac នឹងប្រព្រឹត្តិទៅជាផ្លូវការនៅវិហារកាតូលិកSaint-Sulpice នៅទីក្រុងប៉ារីស ដោយមានវត្តមានរបស់ ប្រធានាធិបតី លោក Emmanuel Macron និងប្រមុខរដ្ឋរាប់សិបរូបទៀតផងដែរ៕



(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤