Trending now

ទិដ្ឋភាពនៃដំណើរការជួយសង្គ្រោះក្រុមបាល់ទាត់ថៃដែលជាប់ក្នុងរូងភ្នំ Tham Luang

15:46 | 03/07/2018 (ប្រែសម្រូលដោយ ហ្វាង អាញ់)

យុគសម័យ - នាយប់ថ្ងៃទី២ កក្កដា ក្រុមបាល់ទាត់ដោយមានក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញក្រោយរយៈពេល៩ ថ្ងៃជាប់ក្នុងរូងភ្នំ Tham Luang នៅប្រទេសថៃ។ រូបភ្នំ Tham Luang នេះល្បីឈ្មោះដោយមានឋានលេខាប្រកបដោយគ្រោះថ្នាក់ដែលហាមមិនឲ្យភ្ញៀវចូលក្នុងជ្រៅហួសពី៧០០ម៉ែត្រនៅឡើយ។

រកឃើញក្រុមបាល់ទាត់១២នាក់និងគ្រូបង្វឹកមួយរបស់ពួគគេ (រូបថតៈ CNN )

ក្រុមជួយសង្គ្រោះនានារបស់ថៃ នៅវេលាម៉ោង២៣យប់ថ្ងៃទី២កក្កដា បានរកឃើញប្អូន១២នាក់ជាសមាជិកក្រុមបាល់ទាត់និងគ្រូបង្វឹក ដែលត្រូវជាប់ក្នុងរូងភ្នំ Tham Luang នៃខេត្ត Chiang Rai ភាគខាងជើងប្រទេសថៃអស់រយៈពេល៩ថ្ងៃ។

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់មនុស្សជាង១ពាន់នាក់នោះ នាយប់ថ្ងៃទី២កក្កដា ក្រុមអ្នកជួយសង្រ្គោះបានប្រទះឃើញទីតាំងរបស់ក្រុមបាល់ទាត់ទាំង១៣នាក់នេះ នៅរូងភ្នំ Tham Luang។ ប្អូនទាំង១២នាក់និងគ្រូបង្វឹក​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំតិច។

ទិដ្ឋភាពលិចទឹកក្នុងរូង (រូបថតៈ AFP)

ពេលនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នសម្រាប់ជនរងគ្រោះទាំង១៣នាក់ខាងលើនេះ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ព្រមទាំងប្រជាជនថៃ​ទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំ​បានចែកចាយព័ត៌មាន​ដ៏រីករាយ​នេះ និងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ។

ខាងក្រោមនេះជារូបភាពនូវសណ្ឋានដីដ៏ស្មុគ្រស្មាញរបស់រូងភ្នំ Tham Luang កន្លែងដែលក្រុមបាត់ទាត់ត្រូវជាប់អស់រយៈពេល៩ថ្ងៃ៖

ក្រុមជួយសង្គ្រោះថៃត្រូវបូមទឹកឲ្យចេញពីរូងភ្នុំ


កងទ័ពជើងទឹកថៃត្រូវហែលជ្រៅក្នុងទឹកដើម្បីស្វែងរកសមាជិកជាប់ក្នុងរូង


ទិដ្ឋភាពក្នុងរូងភ្នំ


កម្លាំងជួយសង្គ្រោះត្រូវបញ្ចូលឧបករណ៍ចូល​ទៅក្នុងរូង


សណ្ឋានដីដ៏គ្រោះថ្នាក់របស់រូង Tham Luang


រហូតមកដល់ពេលនេះ ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​ម្នាក់ទៀត​នោះ​ទទួលបាន​ការត្រួតពិនិត្យ​សុខភាព និង​ចំណីអាហារ​ប៉ូវ​កម្លាំង។ ក្រៅពី​ទទួល​អាហារ​បំប៉ន ក្មេងៗ​ទាំងនោះ​ក៏​គេ​បាន​បង្រៀន​ឲ្យ​មុជទឹក​ជ្រៅ​ដើម្បី​អាច​ហែល​ឆ្លង​ចេញរួច​ពី​រូងភ្នំ​ដែល​ពួកគេ​កំពុងជាប់នោះផងដែរ៕



(ប្រែសម្រូលដោយ ហ្វាង អាញ់)

(ប្រែសម្រូលដោយ ហ្វាង អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR