Trending now

តួកគី និងឃើដ ដូចជាកូនក្មេងដែលចូលចិត្តវាយគ្នាទៅវិញទៅមក, នេះបើតាមលោក ដូណាល់ ត្រាំ

07:28 | 19/10/2019 (ប្រភព៖ Fresh News)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអនុញ្ញាតឱ្យកងកម្លាំង តួកគី និងឃើដ វាយប្រហារប្រយុទ្ធនៅក្នុងសមរភូមិ ពីព្រោះពួកគេដូចជាកូនក្មេងដែលចូលចិត្តវាយគ្នា ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។

តួកគី និងឃើដ ដូចជាកូនក្មេងដែលចូលចិត្តវាយគ្នាទៅវិញទៅមក, នេះបើតាមលោក ដូណាល់ ត្រាំ។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រនៅឯ រដ្ឋតិចសាស់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «នេះគឺជារឿងដ៏កម្រ ដែលខ្ញុំបានធ្វើ...ពួកគេគឺដូចជាកូនក្មេងដែលចូលចិត្តវាយគ្នាទៅវិញទៅមក។ ដូច្នេះឱ្យពួកគេវាយគ្នាចុះ ហើយបន្ទាប់មក ចាំយើងរុញពួកគេទៅម្ខាង»

គួរបញ្ជាក់ថា បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មនុស្សច្រើនជាង៥០០នាក់ ក្នុងនោះរួមមានទាំង ជនស៊ីវិលបានបាត់បង់ជីវិត និង៣០០,០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែការវាយប្រយុទ្ធគ្នារវាងយោធាតួកគី និងកងកម្លាំងឃើដ នៅតំបន់ភាគខាងជើងស៊ីរី អស់រយៈពេលជាង៨ថ្ងៃមកនេះ។

ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ពោលគឺនៅក្រោយជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី អឺដូហ្គាន់ បានយល់ព្រមផ្អាកបទឈប់បាញ់ រយៈពេល៥ថ្ងៃ ដើម្បីទុកពេលឱ្យកងកម្លាំងឃើដដកខ្លួនចេញពីតំបន់សុវត្ថិភាពគ្រប់គ្រងដោយតួកគី។

យ៉ាងណាក៏ដោយ តួកគីបានបញ្ជាក់ថាការទទួលយកបទឈប់បាញ់នេះ មិនមែនមានន័យថាទីក្រុង អង់ការ៉ាបញ្ឈប់ប្រតិបត្តិការយោធានោះទេ ដោយវានឹងបញ្ចប់ លុះត្រាតែកងកម្លាំងឃើដដកខ្លួនចេញពី តំបន់សុវត្ថិភាពទាំងស្រុងជាមុនសិន៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា