Trending now

គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍សមស្របនឹងថ្ងៃឈប់សម្រាក

18:22 | 06/06/2019 ((សរុបដោយហេងវុធ្ធី - រូបថត៖ 24h.com.vn))

យុគ្គសម័យ -​ តំបន់ព្រៃភ្នំ ឆ្នេរសមុទ្រ បឹងទន្លេ ឬនិងទេសភាពដ៏គួរឱ្យចាប់អារម្មណ៍នានា ជាគោលដៅទេសចរណ៍នៅអាស៊ីអាគ្នេយ៍បាននាំមកនូវភាពភ្ញាក់ផ្អើលចំពោះអ្នកទេសចរនៃភាពអស្ចារ្យនៃធម្មជាតិ។

១.កោះរ៉ុងសន្លឹម នៃប្រទេសកម្ពុជា

កោះរ៉ុងសន្លឹមមានប្រវែងតែ ៩ គីឡូម៉ែត្រ និងទទឹង ៤ គីឡូម៉ែត្រ កោះនេះស្ងប់ស្ងាត់មែនទែន។ កន្លែងមានសកម្មភាពអ៊ូអរគឺឆកសមុទ្រ Saracen ជាកន្លែងដែលគេជ្រើសរើសសម្រាប់ស្នាក់នៅដ៏ល្អឥតខ្ចោះ ទាំងផ្ទះលើដើមឈើ ទាំងខ្ទមនៅឆ្នេរសមុទ្រ បាននាំមកនូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសរណ៍៊។

កោះរ៉ុងសន្លឹម នៃប្រទេសកម្ពុជា

២.បឹង Inle នៃប្រទេសមីយ៉ាន់ម៉ា

នៅកំពស់ជិត ៣,០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅតំបន់ Shan Hills នៃប្រទេសមីយ៉ាន់ម៉ា បឹង Inle គឺជាលំនៅស្ថានរបស់កុលសម្ព័ន្ធមួយចំនួនដែលរស់នៅលើភូមិចំនួន ៤ រួមទាំងមានទីទួលតូចៗជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រ។ ជនជាតិដើមភាគតិចនៅទីនេះរស់នៅជុំគ្នានៅក្នុងផ្ទះធ្វើពីឫស្សីហើយគេស្ទួចត្រីដើម្បីបំរើជីវភាពរស់នៅប្រចាំថ្ងៃ។

បឹង Inle នៃប្រទេសមីយ៉ាន់ម៉ា


៣.ឆ្នេរ Bai Xep នៃប្រទេសវៀតណាម

ជាភូមិនេសាទតូចមួយនៅភាគខាងត្បូងទីក្រុង Quy Nhon ដែលមានឆកសមុទ្រពីរគឺ ឆកសមុទ្រ Bai Tram ដែលជាកំពង់ផែដ៏អ៊ូអរមួយ និងឆកសមុទ្រ Bai Sau ជាឆកសមុទ្រធំមួយសម្រាប់ងូតទឹក និងសម្រាក់លំហែកាយនៅលើឆ្នេរខ្សាច់។

ឆ្នេរ Bai Xep នៃប្រទេសវៀតណាម



៥. ប្រជុំកោះ Nusa នៃប្រទេសឥណ្ឌូនេស៊ី

នៅក្បែរឆ្នេរកោះបាលីគឺប្រជុំកោះ Nusa – Lembongan។ ផ្នែកមួយចំនួននៃប្រជុំកោះ Nusa គ្របដណ្តប់ដោយឆ្នេរខ្សាច់ពណ៌សក្បោះ រួមជាមួយទឹកសមុទ្រដ៏ថ្លាឈ្វេង ហើយនៅកន្លែងមួយចំនួនលេចចេញនូវច្រាំងថ្មចោទគួរឱ្យចាប់អារម្មណ៍ រួមជាមួយអាងហែលទឹកដែលគ្មានកំណត់ត្រូវបានបង្កើតឡើងដោយធម្មជាតិ

ប្រជុំកោះ Nusa នៃប្រទេសឥណ្ឌូនេស៊ី

៥.កោះ Jaco នៃប្រទេសទីម័រខាងកើត

ជាឋានសួគ៌ដ៏ស្ងាត់ជ្រងំនេះមានទីតាំងស្ថិតនៅឧទ្យានជាតិ Nino Konis Antana។ ប្រជាជនក្នុងតំបន់គោរពកោះ Jaco ដែលចាត់ទុកជាតំបន់ពិសិដ្ឋដោយស្ថិតនៅចំណុចរួមនៃតំបន់សមុទ្រពីរគឺបាន់ដា និងទីម័រ៕

កោះ Jaco នៃប្រទេសទីម័រខាងកើត

((សរុបដោយហេងវុធ្ធី - រូបថត៖ 24h.com.vn))

(ប្រភពព័ត៌មាន: 24h.com.vn)

((សរុបដោយហេងវុធ្ធី - រូបថត៖ 24h.com.vn))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤