Trending now

គណៈរដ្ឋមន្ត្រី ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha ស្បថចូលកាន់តំណែង ជាផ្លូវកា

07:44 | 17/07/2019 (សរុបនិងបកប្រែដោយស្រីព្រេជ)

យុគសម័យ - នាយប់ថ្ងៃទី១៦ ខែកក្កដា សមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Prayuth Chan-ocha បានស្បតចូលកាន់ដំណែងជាផ្លូវការ។

ទីបំផុត! គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ស្បថចូលកាន់តំណែង ជាផ្លូវការហើយ (រូបថតៈ FN)

ពិធីស្បថចូលកាន់តំណែងនេះ បានធ្វើឡើង នៅសាល Amphorn Sathan Residential Hall ស្ថិតក្នុងវិមាន Dusit នៅទីក្រុងបាងកក នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី ១៦ ខែកក្កដា (ម៉ោងក្នុងតំបន់)។

លោក Prayuth Chan-ocha ដែលត្រូវបានតែងតាំង ដោយព្រះមហាក្សត្រជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី២ នៅថ្ងៃទី១១ ខែកក្កដានោះ បានលើកឡើងថា គណៈរដ្ឋមន្ត្រីពិតជាមានក្តីត្រេកអរជាខ្លាំង ចំពោះការលើកទឹកចិត្ត និងឱវាទណែនាំរបស់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រថៃ បានផ្តល់ឱវាទឲ្យគណៈរដ្ឋមន្ត្រី ធ្វើការដើម្បីប្រទេសជាតិ និងប្រជាជន ហើយគណៈរដ្ឋមន្ត្រី ត្រូវបំពេញការងារឲ្យបានល្អបំផុត។

សូមជម្រាបថា គណៈរដ្ឋមន្រ្តីថៃថ្មីមានអាសនៈចំនួន ៣៩ ដោយមានសមាជិកចំនួន ៣៦ រូប ក្នុងនោះមានអាសនៈ៣ទទួលបន្ទុក ពោលគឺ នាយករដ្ឋមន្ត្រី លោក Prayut និងជារដ្ឋមន្ត្រីការពារជាតិ; ឧបនាយករដ្ឋមន្ត្រី លោក Jurin Laksanavisit នៃគណបក្សប្រជាធិបតេយ្យនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយឧបនាយករដ្ឋមន្ត្រី Anutin Charnveerakul នៃគណបក្សមោទនភាពថៃនិងជារដ្ឋមន្រ្តីសុខាភិបាល។

បន្ទាប់ពីស្បថចូលកាន់តំណែង គណៈរដ្ឋមន្ត្រី នឹងចាប់ផ្តើមការងារជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ (រូបថតៈ FN)

ក្នុងចំណោមសមាជិកជាប់ឆ្នោតថ្មីម្តងទៀតនោះ គួរឱ្យកត់សម្គាល់គឺលោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon (ទទួលបន្ទុកសន្តិសុខ); ឧបនាយករដ្ឋមន្ត្រី លោក Somkid Jatusripitak ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam (ទទួលបន្ទុកច្បាប់) និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Don Pramudwinai ផងដែរ។

យោងតាមរដ្ឋធម្មនុញ្ញថៃ ក្នុងរយៈពេល ១៥ ថ្ងៃ គិតតាំងពីគណៈរដ្ឋមន្ត្រីស្បតកាន់ដំណែងមក នាយករដ្ឋមន្ត្រីលោក Prayuth នឹងត្រូវបង្ហាញរបៀបវារៈគោលនយោបាយចំពោះមុខរដ្ឋសភាដោយតម្រង់ទិសការអភិវឌ្ឍន៍របស់ថៃក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិលផងដែរ។

សូមគូសបញ្ជាក់ថា បន្ទាប់ពីស្បថចូលកាន់តំណែង គណៈរដ្ឋមន្ត្រី នឹងចាប់ផ្តើមការងារជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩៕

(សរុបនិងបកប្រែដោយស្រីព្រេជ)

(សរុបនិងបកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤