Trending now

ការសម្តែងកងកម្លាំង "មានតែមួយគ្មានពីរ" ក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិអាមេរិក

20:51 | 05/07/2019 (យោងតាម vnexpress.net បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សព្វាវុធទំនើបៗបំផុតរបស់អាមេរិកត្រូវបានសំដែងនៅលើអាកាសទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ។ ការសំដែងពីកងកម្លាំងនេះរួមមានយន្តហោះយោធាដ៏ទំនើបៗជាច្រើននៅលើដែនអាកាសទីក្រុងវ៉ាស៊ីតោននៅវេលាម៉ោង ១៨:៣០ នាទីថ្ងៃទី ៤ ខែកក្កដា។

នេះគឺជាផ្នែកមួយនៃការប្រារព្ធពិធីទិវាបុណ្យឯករាជ្យជាតិអាមេរិក ដែលប្រធានាធិបតីអាមេរិច Donald Trump បានពណ៌នាពថាជាព្រឹត្តិការណ៍ពិសេស”មានតែមួយគ្មានពីរ”នោះឡើយ។

យន្តហោះចម្បាំងនិងទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 និងយន្តហោះចម្បាំង F-22 បានហោះហើរឆ្លងកាត់ស្តូបអនុស្សាវរីយ៍ Lincoln ដែលជាទីកន្លែងរៀបចំពិធីនេះ។

ក្រុមកងកិត្តិយសរបស់ប៉ូលីសទីក្រុងវ៉ាស៊ីនតោនបានដើរដង្ហែក្បួននៅតាមផ្លូវមុន ពេលចាប់ផ្តើមព្រឹត្តិការណ៍នេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងនៅក្នុងពិធីនេះ នៅក្បែររដ្ឋមន្ត្រីការពារជាតិស្តីទីលោក Mark Esper (ខាងឆ្វេង) និងប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងចម្រុះលោក Josept Dunford។

ក្រុមយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិច រួមមានយន្តហោះប្រភេទ F / A-18E / F Super Hornet ចំនួន២គ្រឿង និងយន្តហោះប្រយុទ្ធស្រួចប្រភេទ F-35C ចំនួន២ គ្រឿង។

ពិធីបុណ្យនេះត្រូវបានធ្វើឡើងនៅក្នុងអាកាសធាតុអាក្រក់ដោយមានភ្លៀងនិងពពកជា ច្រើន។ ទោះជាយ៉ាងណាក៏ដោយការសំដែងយន្តហោះយោធាអាមេរិចនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក។

យន្តហោះប្រភេទ F / A-18 របស់ក្រុម Blue Angels បានសំដែងនៅលើមេឃទីក្រុងវ៉ាស៊ីនតោន។

ក្រុមកងទ័ពជើងទឹកប្រយុទ្ធដីគោក សំដែងនៅចំពោះមុខរថគ្រោះប្រភេទ M2 Bradley

កងទ័ពអាមេរិកបានដាក់ពង្រាយរថក្រោះប្រយុទ្ធស្រួចប្រភេទ M1A1 Abrams ចំនួន ២ គ្រឿង និងរថយន្តប្រយុទ្ធនៅលើដីគោកប្រភេទ M2 Bradley សម្រាប់ព្រឹត្តិការណ៍នេះ។

ហ្វូងមនុស្សសំដែងនូវសេចក្តីសប្បាយរីករាយជាមួយសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ។

ឈុតសំដែងបាញ់កាំជ្រួចនៅលើមេឃទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានម្ចាស់សេតវិមានបានពណ៌នាថា «នេះគឺជាព្រឹត្តិការធំបំផុតដែលមិនធ្លាប់ពីមុនមក»

(យោងតាម vnexpress.net បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vnexpress.net បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤