Trending now

ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជន J.Biden ឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Hawaii

19:30 | 25/05/2020

ដោយមានសម្លេងគាំទ្រចំនួន ៦៣% លោក Biden បានយកឈ្នះលើសមាជិកព្រឹទ្ធសភាឯករាជ្យដែលតំណាងឱ្យរដ្ឋ Vermont Bernie Sanders ដោយទទួលបានត្រឹមតែសម្លេងគាំទ្រចំនួន ៣៧% ប៉ុណ្ណោះ ហេតុដូច្នេះលោក Biden បានយកឈ្នះលើការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Hawaii

បេក្ខជន Joe Biden (ខាងឆ្វេង) និងសមាជិកព្រឹទ្ធសភាលោក Vermont Bernie Sanders (ខាងស្តាំ) (រូបថត៖ AFP / TTXVN)

លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានយកឈ្នះលើការបោះឆ្នោតបឋមរបស់គណ បក្សប្រជាធិបតេយ្យនៅរដ្ឋ Hawaii ហើយនេះគឺជាជ័យជម្នះថ្មីៗបំផុតរបស់លោកក្នុងការប្រកួតប្រជែង ដើម្បីដណ្តើមក្នុងការជ្រើសតាំងជាបេក្ខភាពនៃគណបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខេនះ។

ដោយមានសម្លេងគាំទ្រចំនួន ៦៣% លោក Biden បានយកឈ្នះលើសមាជិកព្រឹទ្ធសភាឯករាជ្យដែលតំណាងឱ្យរដ្ឋ Vermont Bernie Sanders ដោយទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៣៧% ប៉ុណ្ណោះ។ ជាមួយនឹងការប្រមូលសំលេងឆ្នោតតំណាងចំនួន ១៦ សន្លឹកក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Hawaii បានជួយឲ្យអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ទទួលបានសំលេងគាំទ្រពីតំណាងសរុបចំនួន ១.៥៦៦ សម្រាប់ការរត់ប្រណាំងបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស