Trending now

កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​ពីរ​គ្រាប់​ទៀត​​ចូល​សមុទ្រ​​នៅ​ថ្ងៃទី​១៦​​សីហា​នេះ​

17:28 | 16/08/2019 (សរុបដោយវិច្ឆិកា)

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃសុក្រនេះ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ផ្សាយនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

រូបភាពនៃការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​អត្ដ​សញ្ញាណ ចំនួន​ពីរ​គ្រាប់​ទៀតហើយ​ចូលក្នុង​សមុទ្រ​នៅ​ថ្ងៃទី​១៦​សីហា​នេះ​។ តាម​ការបញ្ជាក់​ពី​យោធា​កូរ៉េខាងត្បូង​បានឲ្យដឹងថា មី​ស៊ី​ល​បាន​បាញ់​ចេញពី​តំបន់​ក្បែរ​ទីក្រុង ​Tongchon ​ក្នុង​ខេត្ ដ​Kangwon ចូលទៅក្នុង​សមុទ្រ​ខាងកើត​ឬ​សមុទ្រ​ជប៉ុន​។ យោធា​កូរ៉េខាងត្បូង​កំពុងតែ​តាមដាន​ស្ថានការណ៍​បន្ថែម ពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​។

​បូក​ទាំង​ការធ្វើ​តេស្ដ​មី​ស៊ី​ល​នៅពេលនេះ គឺជា​លើក​ទី​០៦​ហើយ​ដែល​កូរ៉េខាងជើង​បាន​បាញ់​គិត​តាំងពី​ខែ​មុន ដោយ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​ធ្លាប់​ព្រមាន ប្រឆាំងនឹង​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​មិនដែល​សប្បាយចិត្ដ​ឡើយ ជុំវិញ​ការធ្វើ​សមយុទ្ធ​របស់​ប្រទេស​ទាំងពីរ ដោយ​ចោទថា​ជា​ការរៀបចំ​ផែនការ​ឈ្លានពាន​។ កូរ៉េខាងជើង​ក៏​តែងតែ​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លើយតប នៅពេល​សមយុទ្ធ​ចាប់ផ្ដើម​ម្ដងៗ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤