Trending now

ក្រុមហ៊ុនអាកាសចរណ៍ British Airways ប្រឈមការផាកពិន័យជាប្រាក់ជិត ២៣០ លានដុល្លារដោយសារការបែកថ្លាយទិន្នន័យរបស់អតិថិជន

15:25 | 08/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អង់គ្លេស British Airways កំពុងប្រឈមនឹងការផាកពិន័យជិត ២៣០លានដុល្លារអាមេរិក ជុំវិញការធ្វេសប្រហែស ដែលបាននាំឲ្យលេចធ្លាយពត៌សំខាន់ៗរបស់អតិថិជនកាលពីឆ្នាំមុន។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways នៅព្រលានយន្តហោះ Heathrow នៃទីក្រុងឡុងប្រទេសអង់គ្លេសកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ (រូបថត AFP/TTXVN)

កាលពីឆ្នាំ២០១៨ ក្រុមចោរព័ត៌មានវិទ្យា (Hacker) បានលួចយកព័ត៌មានឯកជន និងព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនរាប់សែននាក់ ពីវែបសាយព្រមទាំងកម្មវិធី App របស់អាកាសចរណ៍ British Airways។ ឥឡូវនេះអាជ្ញាធរអង់គ្លេស បានសម្រេចដាក់ពិន័យជាទឹកប្រាក់ជិត ២៣០ លានដុល្លារ ចំពោះក្រុមហ៊ុន British Airways នៅក្រោមច្បាប់ការពារទិន្នន័យរបស់អង់គ្លេស។

គួរជម្រាបថា ព័ត៌មានពាក់ព័ន្ធប័ណ្ណទូទាត់ប្រាក់របស់អតិថិនជន British Airways ជាង ៣៨០,០០០នាក់ ត្រូវបានពួក Hacker លួចយកទៅ ខណៈប្រធានក្រុមហ៊ុន British Airways លោក Alex Cruz បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចដាក់ពិន័យខាងលើ។ រីឯក្រុមហ៊ុន IAG ដែលជាម្ចាស់របស់ British Airways បានអះអាងថា British Airways នឹងប្តឹងតវ៉ាចំពោះការពិន័យនេះ ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤