Trending now

កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់

22:32 | 13/07/2018 (យោងតាម qdnd.vn ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ពីថ្ងៃ១១ ដល់ថ្ងៃ១៣ កក្កដា។

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ qdnd.vn)

នេះជាកិច្ចប្រជុំសំខាន់ចំនួនពីរ សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងអាស៊ានផ្ទាល់និងរវាងអាស៊ានជាមួយដៃគូ។ ជាពិសេសត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) គ្រោងនឹងប្រារព្ធនាខែតុលាខាងមុខ។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រ ទេសវៀតណាមបានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំទាំងអស់នេះ។

ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន និងប្រទេសដៃគូ រួមមានឥណ្ឌា រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់ ចិន អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង លោកអគ្គលេខាធិការរងអាស៊ាន Hoang Anh Tuan បានជូនដំណឹងអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អាស៊ាន។ លោក Hoang Anh Tuan បានសង្កត់ធ្ងន់ថា ទស្សនៈរបស់អាស៊ានគឺដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោរពសេរីភាពក្នុងការធ្វើនាវាចរណ៍ អាកាសចរណ៍។ អង្គប្រជុំក៏បានផ្ដល់យោបល់លើពង្រាងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ADMM+ ស្ដីពីការប្រឆាំងនឹងភេរវកម្ម និងវិធានការកសាងទំនុកទុកចិត្ត។

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ qdnd.vn)

នៅក្នុងកិច្ចប្រជុំ ADSOM ប្រធានគណៈប្រតិភូនានាបានផ្ទៀងស្តាប់និងពិភាក្សាលើរបាយការណ៍ស្តីពីវិស័យការពារជាតិរវាងបណ្តាប្រទេសអាស៊ាន របៀបវារៈត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបូក (ADMM+) ផងដែរ។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានឲ្យដឹងថា រួមជាមួយឥណ្ឌូនេស៊ី ថៃនិងកម្ពុជានោះ វៀតណាមត្រូវបានអង្គការសហប្រជាជាតិជ្រើសតាំងជាទីកន្លែងហ្វឹកហាត់រក្សាសន្តិភាពរបស់តំបន់។ តាមនោះវៀតណាមបានត្រៀមខ្លួនជាស្រេច ចូលរួមយ៉ាងសកម្មថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពរក្សាសន្តិភាពរបស់អាស៊ាន។

ក្នុងក្របខ័ណ្ឌចូលរួម ADSOM និង ADSOM+ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានអញ្ជើញជួបសន្ទនានិងពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូសិង្ហបុរី នូវែលហ្សេឡង់ អូស្ត្រាលី ចិន ជប៉ុននិងអាមេរិក ផងដែរ៕

(យោងតាម qdnd.vn ប្រែសម្រូលដោយស្រីពេជ្រ)

(យោងតាម qdnd.vn ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤