Trending now

ឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាម

17:04 | 01/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៣១ ខែកក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ូស្គូ (AMC) លោក Ngo Duc Manh បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ AMC ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតចំនួន ១០ មកពីប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ូស្គូ (AMC) លោក Ngo Duc Manh បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ AMC (រូបថត៖ vnanet)

នេះគឺជាកិច្ចប្រជុំលើកទី ២ របស់គណៈកម្មាធិការអាស៊ាននៅទីក្រុងមូស្គូក្នុងឆ្នាំឯកអគ្គរដ្ឋទូតវៀតណាមទទួលតួនាទីជាប្រធានគណៈកម្មាធិការនេះនិងជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីការរក្សាគម្លាតសង្គមក្នុងរយៈពេល ៤ ខែដោយសារការរីករាលដាលនៃ ជំងឺ COVID-១៩ នៅរុស្ស៊ីផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ប្រធាន AMC ឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូត Ngo Duc Manh បានអញ្ជើញចែករំលែកនិងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅវៀតណាម និងសកម្មភាពនានារបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងលើកឡើងនូវវិធានការមួយចំនួនដើម្បីពង្រឹងការសម្របសម្រួលក្នុងក្របខ័ណ្ឌ AMC ជាមួយដៃគូរុស្ស៊ីផងដែរ។ ឯកអគ្គរដ្ឋទូតទាំងឡាយក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើសកម្មភាពជាច្រើនដើម្បីដឹកនាំនិងអនុវត្តរបៀបវារៈ ជាពិសេសក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមទំរង់ប្រព័ន្ធវីដេអូក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩នៅតែវិវត្តន៍យ៉ាងស្មុគស្មាញផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូតទាំងអស់ក៏បានចែករំលែកថាការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតដែលមិនធ្លាប់មានពីមុនមកដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាព ប្រព័ន្ធថែទាំសុខភាពរបស់ប្រជាជននិងបណ្តាលឱ្យមានការបាត់បង់សេដ្ឋកិច្ចយ៉ាងខ្លាំង ហើយប៉ះពាល់អវិជ្ជមានជាច្រើនដល់សង្គមសម្រាប់ប្រទេសទាំងអស់លើពិភពលោកជាទូទៅនិងអាស៊ាន។ ក្នុងស្មារតីនេះឯកអគ្គរដ្ឋ ទូតបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធររុស្ស៊ីក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ១៩ ប្រកបដោយប្រសិទ្ធភាពក៏ដូចជាគាំទ្រដល់បេសកកម្មការទូតនៃបណ្តាប្រទេសអាស៊ានក្នុងការការពារនិងទប់ស្កាត់ជំងឺនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤