Trending now

អាស៊ាន ២០២០៖ វៀតណាមសកម្មក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់ ក្នុងនាមជាប្រធានអាស៊ាន ២០២០

14:22 | 05/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រទេសវៀតណាមបានបង្ហាញតួនាទីយ៉ាងសកម្មនៅក្នុងអាស៊ាន ដោយការស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាមូលដ្ឋានដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខ នាពេលបច្ចុប្បន្ននេះ។

ទិដ្ឋភាពមួយនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។ (រូបថត៖ The Gioi Viet Nam)

សាស្រ្តាចារ្យនិងបណ្ឌិតផ្នែកប្រវត្តិសាស្ត្រនៅឯមហាវិទ្យាល័យ Saint Petersburg លោក Vladimir Kolotov បានមានប្រសាសន៍ថា ប្រទេសវៀតណាមបានបង្ហាញតួនាទីយ៉ាងសកម្មនៅក្នុងអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាមូលដ្ឋានដែលកំពុងប្រឈមនៅក្នុងតំបន់។

លោកសាស្រ្តាចារ្យ Kolotov បានវាយតម្លៃថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាពេលថ្មីៗនេះ ប្រទេសវៀតណាមបានបង្ហាញតួនាទីយ៉ាងសកម្មនៅក្នុងអាស៊ាន ដោយស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាមូលដ្ឋានដែលប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានជួបប្រទះនៅថ្ងៃនេះ។

យោងតាមសាស្រ្តាចារ្យ Kolotov ក្នុងរយៈពេលជាង ៥០ ឆ្នាំ នេះជាលើកដំបូងហើយដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមប្រព័ន្ធអ៊ីនធើណិត ក្នុងបរិបទដែលប្រទេសវៀតណាមនិងបណ្តាប្រទេសអាស៊ានទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគជំងឺ Covid-19។

លោកបានមានប្រសាសន៍ថា “វៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីរៀបចំការផ្លាស់ប្តូរមតិក្នុងចំណោមបណ្តាសមាជិកអាស៊ាននិងបង្កើតយុទ្ធសាស្ត្រ ដើម្បីដឹកនាំចក្ខុវិស័យនៃការអភិវឌ្ឍសមាគម ក្នុងរយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០២៥” ។

ក្រោមអធិបតីភាពនៃប្រទេសវៀតណាម កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ទទួលបានលទ្ធផលលេចធ្លោជាច្រើនលើវិស័យផ្សេងៗដូចជា ផ្លាស់ប្តូរបទពិសោធន៍ជាមួយរោគរាតត្បាត Covid-19 ការអភិវឌ្ឍធនធានមនុស្ស ការលើកស្ទួយតួនាទីរបស់ស្ត្រីនៅក្នុងយុគសម័យបច្ចេកវិទ្យឌីជីថល ធានានូវសមភាពយេនឌ័រ ពង្រឹងតួនាទីរបស់យុវជន ធ្វើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាស៊ាន នាពេលអនាគត។

លោកចាត់ទុកថា លទ្ធផលមួយក្នុងចំណោមលទ្ធផលលេចធ្លោបំផុតនៃកិច្ចប្រជុំនេះគឺ“ ស្នើយុទ្ធសាស្ត្រអាស៊ាននៅឆ្នាំ ២០២៥ ដែលតាមរយៈនោះវៀតណាមបានសង្កត់ធ្ងន់លើសាមគ្គីភាពជាកត្តាសំខាន់ណាស់ក្នុងការកសាងសហគមន៍។ អាស៊ានបង្កើនតួនាទីរបស់អង្គការនេះនាពេលអនាគត ក៏ជាមូលដ្ឋានគ្រឹះដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព បង្រួបបង្រួមនិងរឹងមាំរបស់អាស៊ានទាំងក្នុងនិងក្រៅអាស៊ានផងដែរ” ។

យោងតាមអ្នកជំនាញរុស្ស៊ីរូបនេះបញ្ហាសំខាន់បំផុតគឺការថែរក្សាសន្តិសុខក្នុងតំបន់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិបទនេះលោកសាស្រ្តាចារ្យ Kolotov បានលើកឡើងថា បញ្ហាសមុទ្រខាងកើតបានចែងនៅក្នុងសេចក្តីប្រកាសផ្លូវការរបស់មេដឹកនាំអាស៊ានដែលបានបង្ហាញតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ។

លោកបានអះអាងថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកិត្យានុភាពខាងនយោបាយអន្តរជាតិ ពីព្រោះ វៀតណាមតែងតែធ្វើប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិនិងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ។

ជំហររបស់វៀតណាមតែងតែសង្កត់ធ្ងន់ថា បញ្ហាសមុទ្រខាងកើតអាចត្រូវបានដោះស្រាយតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) សេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រកើត (DOC) និងការឆ្ពោះទៅកសាងដក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីធានាឱ្យបាននូវស្ថេរភាព សន្តិសុខ សេរីភាពក្នុងការធ្វើដំណើរលើដែនសមុទ្រនិងអាកាសចរណ៍។

ទាំងនេះគឺជាល័ក្ខខ័ណ្ឌចាំបាច់ ដើម្បីបង្កើតមូលដ្ឋានអំណោយផលសម្រាប់ការអភិវឌ្ឍអាស៊ានក្នុងស្ថានភាពប្រែប្រួលដែលមិនអាចប៉ាន់ស្មានជាមុនបានទេ នៅលើពិភពលោក./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមលើកទី៧៤
ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម
វៀតណាមការពារអធិបតេយ្យភាពកោះសមុទ្រដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ
វៀតណាមប្រារព្ធវេទិកា «សម្លេងយុវជនវ័យក្មេង - សកម្មភាពរបស់សម្ព័ន្ធយុវជន»
គេហទំព័រ asianinsiders.com (ហុងកុង - ចិន)៖ ខឿនសេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា