Trending now

អបអរសាទរទិវាបុណ្យវិសាខបូជាអន្តរជាតិ៖ ដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព សន្តិភាព និងវិបុលភាព

07:59 | 04/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២ ខែកក្កដា អង្គការសហប្រជាជាតិ បានប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យវិសាខបូជាតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីប្រធានមហាសន្និបាតលោក Tijjani Muhammad-Bande អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres រួមទាំង រដ្ឋមន្រ្តីក្រសួងការបរទេសស្រីលង្កាផងដែរ។

អង្គការសហប្រជាជាតិ បានប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យវិសាខបូជាតាមប្រព័ន្ធអនឡាញ (រូបថត UN)

ថ្លែងនៅក្នុងពិធីនេះ អគ្គលេខាធិការលោក Guterres បានបញ្ជាក់ពីតម្លៃដ៏មិនចេះចប់នៃសាររបស់ព្រះពុទ្ធ ស្តីពីចំណងសាមគ្គីភាពនិងការគោរពដ៏ខ្ពង់ខ្ពស់ ជាពិសេសនៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈម មុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ដោយសង្កត់ធ្ងន់ថាមានតែតាមរយៈកិច្ចសហ ប្រតិបត្តិការអន្តរជាតិ យើងអាចទប់ស្កាត់នឹងផលប៉ះពាល់ពីជំងឺរាតត្បាតទៅលើសេដ្ឋកិច្ច-សង្គម ដោយសារមានតែការពង្រឹងនូវការរួបរួមគ្នាប៉ុណ្ណោះដែលទើបនឹងជួយឱ្យយើងជំនះពុះពារលើការលំបាក ព្រមទាំងធ្វើឲ្យងើបឡើងវិញនិង កសាងពិភពលោកមួយប្រកបដោយនិរន្តភាព ស្វ័យភាព និងយុត្តិធម៌ ថែមទៀតសម្រាប់មនុស្សគ្រប់ៗគ្នា។ នោះក៏គឺជាស្មារតីនៃព្រះពុទ្ធសាសនា និងភាពរស់រាននៃធម្មនុញ្ញអង្គ ការសហប្រជាជាតិ។

ក្នុងពិធីនេះនេះលោកឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងពីតម្លៃនិងភាពសំខាន់នៃការបង្រៀនព្រះពុទ្ធ សាសនាក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាឧបសគ្គធំៗនាពេលបច្ចុប្បន្ន។សព្វថ្ងៃ ជម្លោះការប្រែប្រួលអាកាសធាតុនិងការរីករាលដាលនៃជំងឺកូវីដ១៩បានគំរាមកំហែង ដល់ការរីកចម្រើន របស់មនុស្សជាតិអស់ជាច្រើនទសវត្សមកហើយ ក៏ដូចជាការខិតខំឆ្ពោះទៅរកគោលដៅដែលគ្មាននរណា ម្នាក់នៅសេសសល់ពីខាងក្រោយ។

ប្រឈមនឹងហានិភ័យបែបនេះលោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ លើការទទួលខុសត្រូវរួមគ្នាចំពោះពិភពលោកមួយដែលគ្មានការរងទុក្ខវេទនាព្រមទាំងលើកកម្ពស់ការអាណិតអាសូរដើម្បីបញ្ចប់និងទប់ស្កាត់អំពើហឹង្សានិងភាពតានតឹងក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការដើម្បី បង្រួមគម្លាតនៃភាពខុសៗគ្នានិងរួមគ្នាធ្វើសកម្មភាពដើម្បីសេចក្តីសុខនិងអត្ថប្រយោជន៍រួមរបស់មនុស្ស ជាតិផងដែរ។ លោក Dang Dinh Quy ក៏បានបញ្ជាក់ទៀតថាការប្រារព្ធពិធីបុណ្យវិសាខបូជាគឺជាឱកាស មួយសម្រាប់យើងទាំងអស់គ្នាពិចារណាអំពីដំបូន្មានរបស់ព្រះពុទ្ធដោយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីឈានទៅរកពិភពលោកមួយប្រកបដោយសុខសន្តិភាពនិងសុខដុមរមនាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤