Trending now

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបឧត្តមស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប

18:15 | 02/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១ ខែកក្កដា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលជួបលោកស្រី Cecilia Malmstrom ឧត្តមស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប។

ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

ថ្លែងក្នុងពិធីនេះ លោកស្រី Dang Thi Ngoc Thinh បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី Cecilia Malmstrom សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពវៀតណាម - ​សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពាវិនិយោគ​ (EVIPA) ព្រមទាំងអបអរសាទរចំពោះការដែល ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង EVIPA បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ នាថ្ងៃទី ៣០​ ខែមិថុនាកន្លងមកនេះ។

លោកស្រី Dang Thi Ngoc Thinh បញ្ជាក់ថា​ កិច្ច​ព្រមព្រៀង EVFTA និង​ EVIPA គឺជាកិច្ចព្រព្រៀងគ្រប់ជ្រុងជ្រោយនិងមានគុណភាពខ្ពស់ ហើយការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះជាសញ្ញាសម្គាល់ដ៏សំខាន់ៗសម្រាប់មិនត្រឹមតែក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបតែបណ្ណោះ​ថេមទាំងមានផលប៉ះពាល់វិជ្ជមានសម្រាប់សេរីភាវូបនីយកម្មពាណិជ្ជកម្មសកលផងដែរ។

ចំណែកឯលោកស្រី Cecilia Malmstrom បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh និងបញ្ជាក់ថាកិច្ចព្រមព្រៀង EVFTA និង​ EVIPA ជាសញ្ញាសម្គាល់នៃប្រវត្តិសាស្រ្តដែលបង្ហាញពីកិច្ចសហប្រតិបត្តិការជាជិតស្និទ្ធរវាងភាគីទាំងពីរ។

លោកស្រីឧត្តមស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានសម្តែងសេចក្ដីសង្ឍឹមក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាពនៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាននិងបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោគជ៍និងកាលានុវិត្តភាពជាច្រើនសម្រាប់ប្រជាជននិងសហគ្រាសនៃភាគីទាំងពីរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤