Trending now

អង្គប្រជុំអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០

19:46 | 14/11/2020 (បកប្រែដោយ ហេង វុធ្ធី)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំនេះ អង្គប្រជុំអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ថា ​វៀតណាមបានបំពេញបានល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០។ ដោយវាយតម្លៃថាប្រទេសវៀតណាមបានធ្វើបានល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ លោកស្រី Caitlin Wiesen ប្រធានស្ថានបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានលក្ខណៈច្នៃប្រឌិតយ៉ាងខ្ពស់ ហើយនាំមកនូវស្មារតីសហប្រតិបត្តិការនិងសាមគ្គីភាព ដោយបញ្ជាក់ភាពសម្បូរបែបក្នុង អត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសសមាជិកអាស៊ាន។

លោកស្រី Caitlin Wiesen ប្រធានស្ថានបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម

អបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក៏ដូចជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោកស្រី Elsbeth Akkerman បានមានអះអាងថាប្រទេសវៀតណាមទទួលបន្ទុកតួនាទីជាប្រធានអាស៊ានក្នុងបរិបទដ៏សែនស្មុគស្មាញ។ ប៉ុន្តែវៀតណាមបានជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈមនានា ព្រមទាំងបំពេញបានល្អនូវការងារត្រៀមរៀបចំកិច្ចប្រជុំនេះ ក៏ដូចជាមានភាពបត់បែនក្នុងការផ្លាស់ប្តូរជំនួបទាំងនេះពីទម្រង់ជួបផ្ទាល់មុខទៅតាម រយៈប្រព័ន្ធវីដេអូវិញ។ នេះពិតជាសមិទ្ធិផលដ៏អស្ចារ្យ ដែលសក្តិសមនឹងការទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ មិនត្រឹមតែពីអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីសហភាពអឺរ៉ុប ក្នុងនោះរួមមានប្រទេសហូឡង់ផងដែរ។

ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោកស្រី Elsbeth Akkerman

ដោយសម្តែងនូវការរីករាយនៅពេលដែលប្រធានអាស៊ានឆ្នាំ ២០២០ បានផ្តួចផ្តើមគំនិតនៃការរៀបចំកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំអាស៊ានរបស់ស្ត្រីអាស៊ានក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ លោកស្រីឯកអគ្គរដ្ឋទូត Elsbeth Akkerman បានអត្ថាធិប្បាយថាវៀតណាមបានសង្កត់ធ្ងន់លើការពិតដែលថាស្ត្រី អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ យោងតាមលោកស្រី Caitlin Wiesen បានអោយដឹងថាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើន។ កិច្ចប្រជុំនេះផ្តោតលើបញ្ហានេះនៅពេលដែលប្រទេសវៀតណាមបានផ្តួចផ្តើមគំនិតដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំអាស៊ានស្ត្រី។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិមានកិត្តិយសដោយបានចូលរួមជាមួយប្រទេសវៀតណាមក្នុងដំណើរការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thanhtra.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤