Trending now

អគ្គលេខា ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនានាដែលមកជូនសាតាំង

11:21 | 23/01/2021

យុគសម័យ - អគ្គលេខា ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន សង្ឃឹមថាក្នុងអាណត្តិបំពេញការងាររបស់ខ្លួននៅវៀតណាមនឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើនចំពោះប្រទេសនិងប្រជាជនវៀតណាមនៅក្នុងដួងចិត្តរបស់ឯកអគ្គរដ្ឋទូតនីមួយៗផងដែរ។

អគ្គលេខា ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាម។

នាព្រឹកថ្ងៃទី២២ ខែមករា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានជូនពរចំពោះបណ្ដាឯកអគ្គរដ្ឋទូត នឹងសម្រេចបានយ៉ាងល្អប្រពៃនូវភារកិច្ចដ៏សំខាន់ៗរបស់ខ្លួន ក្នុងតួនាទីជាស្ពានតភ្ជាប់និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសជាតិនៃបណ្ដាឯកអគ្គរដ្ឋទូតជាមួយវៀតណាម។

ទន្ទឹមនឹងនេះដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជាឆ្នាំ ពោរពេញទៅដោយការវិវឌ្ឍដែលមិនធ្លាប់មានតាំងពីមុនមកនៅលើពិភពលោក ដោយសារ ផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ១៩ ប៉ុន្តែពិភពលោកទាំង មូលកំពុងឈានចូលដំណាក់កាលដំបូងនៃឆ្នាំ២០២១ ដោយមានក្ដីសង្ឃឹម ជាច្រើនអំពីស្ថិរភាព សុវត្ថិភាព និងការស្ដារឡើងវិញ។

លើសពីនេះទៀត លោកអគ្គលេខា បក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានគូសបញ្ជាក់ថា ទោះបីជាត្រូវប្រឈម នឹងការលំបាកសាកល្បងយ៉ាងខ្លាំងក៏ដោយប៉ុន្តែ វៀតណាមនៅតែសម្រេច បានសមិទ្ធផលសំខាន់ៗលើវិស័យសឹងតែទាំងអស់។ នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ គឺមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស កុម្មុយនិស្តវៀតណាមនឹងប្រារព្ធធ្វើឡើងជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ នយោបាយដ៏សំខាន់បំផុតរបស់បក្ស រដ្ឋនិងប្រជាជន វៀតណាម ហើយជា សញ្ញាសំខាន់មួយក្នុងដំណើរការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាមនិងប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រក្នុងដំណាក់កាលខាងមុខ វៀត ណាមត្រូវការមានកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីមិត្តភក្តិ ដៃគូនិងសហគមន៍អន្តរជាតិ ហើយវៀតណាមតែងតែយកចិត្តទុកដាក់ ពិសេសនិងមានបំណងចង់អភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងបណ្ដាប្រទេសផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤