Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) ផ្តល់អំណោយដល់គ្រួសារវៀតណាមដែលជួបការលំបាក

06:22 | 23/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២១ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ(កម្ពុជា) សហការជាមួយសមាគមខ្មែរ - វៀតណាមខេត្តព្រះសីហនុ និងក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តព្រះសីហនុ បានរៀបចំពិធីផ្តល់អំណោយចំនួន ៥០ កញ្ចប់ដល់គ្រួសារប្រជាជនដើមកំណើតវៀតណាមនៅក្នុងខេត្ត។

លោកអគ្គកុងស៊ុល Vu Ngoc Ly អញ្ជើញថ្លែងមតិ (រូបថត៖ baoquocte)

អញ្ជើញថ្លែងក្នុងពិធីនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តព្រះសីហនុតែងតែជាសហគ្រាសឈានមុខគេក្នុងការពង្រឹងនិងពង្រីកសកម្មភាពសុខុមមាលភាព-សង្គមនៅខេត្តព្រះសីហនុរួមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដែលក្នុងនោះមានសកម្មភាព “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក” សំរាប់ប្រជាជនដើមកំណើតវៀតណាមនៅទីនេះ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) ផ្តល់អំណោយដល់គ្រួសារវៀតណាមដែលជួបការលំបាក (រូបថត៖ baoquocte)


លោកអគ្គកុងស៊ុលក៏បានចែករំលែកជាមួយប្រជាជនអំពីបរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅឯស្រុកកំណើត វៀតណាម ព្រមទាំងបានអះអាងថាជាមួយនឹងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាពេលខាងមុខនេះបងប្អូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជានឹងទទួលបាននូវស្ថេរភាពក្នុងជីវភាពរស់នៅនិងមានជីវិតប្រសើរឡើងបន្ថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ