Trending now

វៀតណាមអញ្ជើញចូលរួមធ្វើសមយុទ្ធរក្សាសន្តិភាពពហុភាគីនៅឥណ្ឌូណេស៊ី

19:57 | 16/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៦ ខែកញ្ញា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមកម្មវិធីធ្វើសមយុទ្ធសន្តិភាពពហុភាគីក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបើកទូលាយ (ADMM +) នៅប្រទេសឥណ្ឌូនេស៊ី។

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមកម្មវិធីធ្វើសមយុទ្ធសន្តិភាពពហុភាគីនៅប្រទេសឥណ្ឌូនេស៊ី (រូបដត៖ daibieunhandan.vn)

អញ្ជើញចូលរួមពិធីបើកសមយុទ្ធនៅមជ្ឈមណ្ឌលសន្តិសុខនិងសន្តិភាពឥណ្ឌូណេស៊ី (IPSC) មាននាយទាហាននិងអ្នកសង្កេតការណ៍ខាងយោធាជាង ៥០០ នាក់មកពី ១៨ ប្រទេសក្នុងនោះមាននាយទាហានចំនួន ៣៣ នាក់នៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាមនិងកងពលវិស្វករនិងអនុព័ន្ធការពារជាតិវៀតណាម។ ថ្លែងនៅក្នុងពិធីបើកនោះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក Ryamizard Ryacudu បានមានប្រសាសន៍ថា ការធ្វើសមយុទ្ធពហុភាគីនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ស្កាត់ហានិភ័យនៃសង្រ្គាម និងជំនះពុះពារលើគ្រោះមហន្តរាយដែលបណ្តាលមកពីសង្គ្រាមសហសម័យ។ លោក Ryamizard បន្តទៀតថាការធ្វើសមយុទ្ធនេះមានគោលបំណងលើកកំពស់សមត្ថភាពខាងជំនាញវិជ្ជាជីវៈនិងការត្រៀមខ្លួនរបស់កងកម្លាំងរក្សាសន្តិភាពព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលរវាងប្រទេសនានាក្នុង ADMM+ ព្រមទាំងរួមចំណែកជាវិជ្ជមានដល់សកម្មភាពសន្តិភាពនៅលើពិភពលោកផងដែរ។

គួរជម្រាបថា នាយទាហានឹងចូលរួមក្នុងខ្លឹមសារនៃការធ្វើសមយុទ្ធនេះដោយមានវិស័យជំនាញពីររួមមានជំនាញវិជ្ជាជីវៈនិងហ្វឹកហ្វឹនបំណិនចម្រុះដែលពាក់ព័ន្ធនឹងគ្នា ហើយត្រូវបានអនុវត្តក្នុងការកសាងសន្តិភាពពិភពលោក ពោលគឺសកម្មភាពរក្សាសន្តិភាពនិងសកម្មភាព មីនមនុស្សធម៌។ ការធ្វើសមយុទ្ធរក្សាសន្តិភាពបានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤