Trending now

វៀតណាមជានិច្ចកាលគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនានៅ Shangri – La​ ឆ្នាំ២០១៩

11:30 | 17/05/2019 (ប្រភព៖ http://vovworld.vn/ បកប្រែដោយ ហេងវុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ១៦ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិអំពីតំបន់អាស៊ីប៉ាស៊ីភិចនៅប្រទេសិង្ហបុរី។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (រូបភាព៖ vov.vn)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាលើកទី ១៨ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីនូវរាល់សម័យកិច្ចសន្ទនា Shangri-La ក៏ដូចជា គ្រប់ប្រធានបទដែលបានយកមកពិភាក្សានៅកិច្ចសន្ទនា Shangri-La ២០១៩ ផងដែរ។ ទន្ទឹមនឹងនេះដែរ លោកក៏អះអាងទៀតថា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នឹងចូលរួមព្រឹត្តិការណ៍នេះ ហើយសម្តែងនូវក្តីសម្ឃឹមថា កិច្ចសន្ទនា Shangri-La ឆ្នាំ ២០១៩ ខាងមុខ នឹងរួមចំណែកដល់ការអភិវឌ្ឍរួមនៅតំបន់អាស៊ី- ប៉ាស៊ីហ្វិកផងដែរ។ ចំណែកខ្លួនវិញ លោក Heart Huxley បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក៏ដូចជាថ្លែងអំណរគុណចំពោះវៀតណាមដែលជានិច្ចកាលគាំទ្រវេទិកានេះដើម្បីរួមចំណែកនាំមកនូវភាពជោគជ័យសំរាប់សម័យកិច្ចសន្ទនានេះជាបន្តទៀត​ ព្រមទាំងសង្ឃឹមថាវៀតណាមនឹងបន្តបញ្ជូនគណៈប្រតិភូយោធាជាន់ខ្ពស់ទៅចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងវេទិកាលើកនេះផងដែរ៕

(ប្រភព៖ http://vovworld.vn/ បកប្រែដោយ ហេងវុធ្ធី)

(ប្រភព៖ http://vovworld.vn/ បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤