Trending now

វៀតណាម - សហភាពអឺរ៉ុបបានចុះហត្ថលេខាជាផ្លូវការនូវ FTA និង IPA ក្នុងថ្ងៃទី៣០ខែមិថុនា

06:25 | 30/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពាំរវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង IPA) នឹងត្រូវបានចុះហត្ថលេខា ក្នុងថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបជាមួយប្រធានសភាអឺរ៉ុប លោក Antonio Tajani ក្នុងដំណើរទស្សនកិច្ច EU នាខែតុលាឆ្នាំ ២០១៨ (រូបថតៈ VGP)

ក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី ២៥ ខែមិថុនា បានអនុម័តលើកិច្ចព្រមព្រៀងចំនួន ២ រវាងសហភាពអឺរ៉ុប (EU) និងវៀតណាមអំពីពាណិជ្ជកម្មសេរី (EVFTA) និងលើកិច្ចការពារវិនិយោគ (IPA) ព្រមទាំងផ្ទេរសិទ្ធិឲ្យគណៈកម្មការអឺរ៉ុបដើម្បីចុះហត្ថលេខាជាមួយវៀតណាមនៅថ្ងៃទី ៣០ ខែមិថុនានៅទីក្រុងហាណូយ។

ការសម្រេចនេះបានបើកឱកាសឱ្យវៀតណាម អាចទាក់ទង់កាន់តែស៊ីជម្រៅទៅក្នុងទីផ្សារនៃប្រទេសសមាជិកចំនួន ២៨ នៃសហភាពអឺរ៉ុប នឹងក្លាយទៅជាកន្លែងទាក់ទាញការវិនិយោគដ៏រឹងមាំរបស់ប្លុក ជាពិសេសក្លាយទៅជាកន្លែងសម្រាប់តភ្ជាប់សកម្មភាពពាណិជ្ជកម្ម - វិនិយោគរបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ានផងដែរ។

បន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីនៃសហភាពអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA មក លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ ថា “ខ្ញុំសូមស្វាគមន៍ការសម្រេចចិត្តរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ បន្ទាប់ពីសិង្ហបុរី កិច្ចព្រមព្រៀងជាមួយវៀតណាមគឺជាការចុះហត្ថលេខាលើកទីពីរដែលសហភាពអឺរ៉ុបបានធ្វើជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយ ដែលបង្ហាញពីជំហានថ្មីមួយសម្រាប់ការចូលរួមរបស់អឺរ៉ុបជាមួយតំបន់នេះផងដែរ”។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងឧត្តមស្នងការជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström នៅឯជំនួបត្រួតពិនិត្យសម្រាប់បញ្ចប់ដំណើរការពិនិត្យខាងច្បាប់លើ EVFTA នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០១៨ នៅបែលហ្ស៊ិក ( រូបថត៖ TTXVN)

ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom បានស្ងើចសរសើរពីសក្តានុពលរបស់វៀតណាម ដោយទទួលស្គាល់ថា ប្រទេសវៀតណាមគឺជាទីផ្សារដ៏រស់រវើកនិងមានសក្តានុពលដែលមានអតិថិជនសក្តានុពលជាង ៩៥ លាននាក់។ លោកស្រីឧត្តមស្នងការនៃអង្គការសហប្រជាជាតិរូបនេះ ក៏បានសង្កត់ធ្ងន់ថា ពីអត្ថប្រយោជ ន៍សេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះក៏មានគោលបំណងជំរុញការគោរពចំពោះសិទ្ធិមនុស្ស កិច្ចការពារបរិស្ថានក៏ដូចជាសិទ្ធិរបស់កម្មករផងដែរ ។

សូមគូសបញ្ជាក់ថា EVFTA និង IPA គឺជាកិច្ចព្រមព្រៀងស្តង់ដារនិងមានមហិច្ឆតាខ្ពស់បំផុតដែលធ្លាប់បានចុះហត្ថលេខារវាងសហភាពអឺរ៉ុបនិងប្រទេសកំពុងអភិវឌ្ឍន៍ដោយផ្អែកលើច្បាប់។ ខណៈពេលដែល EVFTA ចូលជាធរមាន ពន្ធគយជាង ៩៩% សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរនឹងត្រូវលុបចោល ហើយវៀតណាមនឹងលុបបំបាត់ពន្ធនាំចូល ៦៥% សម្រាប់ទំនិញនាំចេញរបស់សហភាពអឺរ៉ុប។ ពន្ធដែលនៅសេសសល់នឹងត្រូវលុបចោលជាបណ្តើរៗ ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់។ ក្រៅពីការនាំមកនូវឱកាសសេដ្ឋកិច្ចសំខាន់ៗ កិច្ចព្រមព្រៀង EVFTA ក៏ធានាថា ពាណិជ្ជកម្ម វិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តែងតែដើរទន្ទឹមជាមួយគ្នា តាមរយៈការបង្កើតស្តង់ដារខ្ពស់បំផុតអំពីកិច្ចការពារនិងសុវត្ថិភាពការងារ រួមទាំងការពារបរិស្ថាននិងអ្នកប្រើប្រាស់ផងដែរ។ ទន្ទឹមជាមួយគ្នានោះ EVIPA នឹងជួយការពារនិងបង្កើនការវិនិយោគរបស់សហភាពអឺរ៉ុបនៅវៀតណាមតែម្តង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤