Trending now

៥០០ ម៉ោងជាមួយប្រជានេសាទនៅលំហរសមុទ្រ៖ «ប្រយុទ្ធប្រឆាំងនឹងត្រីយក្សនៅមហាសមុទ្រ» (វគ្គទី៤)

13:50 | 03/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - អ្នកនេសាទនៅឯសមុទ្រត្រូវបានធ្វើឱ្យមានការភ័យខ្លាចម្តងហើយម្តងទៀតដោយ "ត្រីយក្ស" ដែលជាត្រីធំវាយប្រហារ។ អ្នកនេសាទជាច្រើននាក់បានបាត់បង់ជីវិតរបស់ខ្លួន។

ដំណើរការ​នេសាទនៅលំហរសមុទ្រ។ (រូបថត៖ Thoi Dai)

ខ្ញុំ​និង​អ្នក​នេសាទចំនួន ៧ នាក់បានព្យាយាម​ទាញសំណាញ់​ ប៉ុន្តែលោកប្រធានក្រុមនាវិក Leo ស្រែក​ថា​ "លែងដៃ លែងដៃ​ទៅ​ ត្រីធំណាស់ ត្រីយក្ស" ។ ចាប់តាំងពីការចាប់ផ្តើមដំណើរនេសាទនៅលំហរសមុទ្រ ខ្ញុំបានឃើញ​អ្នកនេសាទ​ជា​ច្រើននៅលើនាវា​ដែល​ចាប់បាន​ត្រីធំរាប់សិបគីឡូក្រាម។ ប៉ុន្តែនេះជាលើកទីមួយហើយដែលសំណាញ់ត្រូវបានរុំយ៉ាងតឹងជាមួយគ្នា មានតែព្រុយពីរប៉ុណ្ណោះដែលកំពុងលេចឡើង​​ដូច្នេះខ្ញុំមិនដឹងថា តើត្រីអ្វីជាប់នៅក្នុងសំណាញ់នោះទេ?

លោក Quy បានឡើងទៅលើដំបូលនាវាយ៉ាងលឿន ។ អ្នក​នេសាទបានចាប់យកផ្លែស្ទូចធំ ដើម្បីទាញនិងចាប់ត្រី​យក្ស​លើនាវា។ នេះមិនធម្មតាទេ ព្រោះសូម្បីតែចាប់ត្រី​យក្ស​ដែល​មាន​ទំងន់​រាប់រយគីឡូក្រាម អ្នកនេសាទ​នៅតែ​ប្រើ​ស្ទូចធំមួយ​ដើម្បីចាប់ត្រី​យក្សនេះ។ នាវាបានចូលទៅក្នុងតំបន់​ដែល​បង់​សំណាញ់​យ៉ាង​យឺត ៗ លោក Quy និងលោក​Nhot គឺជាពីរនាក់​ខ្លាំងបំផុតបានប្រើ​ផ្លែស្ទូច​ធំ​ ដើម្បី​​ចាក់ លើ​ត្រីយក្ស។ មិនចុះចាញ់ទេ ត្រីយក្សបានព្យាយាមប្រើស្លាប​ដ៏​ធំរបស់វាដែលមានទំហំពី ៤ ទៅ ៤ ម៉ែត្រ​ ដើម្បី​ត្រដរនឹងការចាប់យករបស់អ្នកនេសាទម្តងហើយម្តងទៀតដែលធ្វើឱ្យអ្នកនេសាទទាំង ៤ នាក់ជួបការពិបាកក្នុងការ​យកត្រីយក្សលើនាវាកាន់។

ក្នុងអត្រានេះបើសិន​ជា​ត្រីយក្យនេះ​បន្ត​ប្រឆាំង​និងអ្នក​នេសាទចំនួនពីរនាក់នេះ ត្រីអាច​ទាញអ្នកនេសាទទាំងពីរ​រួមជាមួយផ្លែស្ទូចធំ​​ធ្លាក់ចូលសមុទ្រ។ ប្រឈម​នឹងគ្រោះថ្នាក់នៃ​ការបាត់បង់​ត្រីយក្ស លោក Tam Hung បានស្រែកថា៖“ យកផ្លែស្ទូចថែមទៀត​និងចងខ្សែយុថ្កា” ។ ទំពក់ដែក​ដែលនៅតែប្រើដើម្បីចាប់យកទឹកកកត្រជាក់ត្រូវបានយកចេញ​ពីជាន់ក្រោម។ លោក Thoi ​ចាក់​យ៉ាងខ្លាំងទៅលើថ្គាម​របស់ត្រីយក្ស ។ ខ្សែធំ​​ដែល​ប្រើប្រាស់នៅពេល​នាវាចត់ដែល​ក្លាយទៅ​ជា​ខ្សែ​ទាញយក​ត្រី​យក្ស​ឡើងនាវា។ ​

បន្ទាប់ពីរួមកម្លាំងក្នុងរយៈពេល ២ ម៉ោង អ្នក​នេសាទចំនួន ៩ នាក់ដោយមានស្នាមរបួសពីរបី​ ដោយសារ ការ​ប្រើ​ដែកគាស់សម្រាប់ជីកទឹកកកក្នុង​ដំណើរការ​ចាប់​យក​ត្រីយក្ស។ ទី​បញ្ចប់​ត្រីនេះ​ត្រូវបានទាញលើនាវា​ អ្នកនេសាទចំនួន ៩ នាក់សុទ្ធសឹង​អស់កម្លាំង​ ក្អកចេញ​ ព្រោះពួកគេហត់នឿយខ្លាំងពេក​ហើយដៃរបស់អ្នកទាំង​អស់គ្នាកំពុងឈឺផ្សា។

ត្រៀម​ទឹកកក​ដើម្បីរក្សាត្រីយក្ស។ (រូបថត៖ Thoi Dai)

បន្ទាប់ពីបានប៉ាន់ស្មានថា ត្រីយក្សនេះមិនតិចជាង ៥០០ គីឡូក្រាម លោក Tam Hung អ្នក​នេសាទ​ចំណាស់ជាងគេ​គ្រវីក្បាល ហើយនិយាយថា "ជីវិតខ្ញុំទៅនាសាទនៅលំហរ​សមុទ្រជា​ច្រើន​ដង​ហើយ​តែ ខ្ញុំមិនដែលមានម្តងណាទេ​ ខ្ញុំ​ចាប់​យក​ត្រី​យក្ស​ដូចពេល​នេះ”។ ឃើញត្រី​យក្ស​ដេកនៅលើនាវា ក្រោម​ពន្លឺព្រះអាទិត្យ​ក្នុង​រយៈពេលមួយ​ម៉ោងយ៉ាងស្ងៀមស្ងាត់ គិតថាវាងាប់ហើយ។ លោកTrung ​បានទាញ​សំណាញ់​ ស្រាប់តែ​ត្រីត្រដរ​ លោកTrung ត្រូវបាន ទម្លាក់​ទៅសមុទ្របណ្តាលឱ្យក្រុមនាវិកគ្រប់គ្នា​បាត់បង់​ព្រលឹង​ នៅពេលទាញត្រី ពួកគេ​អស់កម្លាំងហើយ ឥឡូវនេះ​ពួកគេត្រូវជួយសង្គ្រោះលោក​ Trung ​។

វិលត្រឡប់ទៅបន្ទប់ បើកបរនាវា លោក Leo ​កំពុង​អុជធូប​ ១ សរសៃនិងបួងសួងថា៖ មានតែសំណាង​ដែល​យើង​ចាប់ត្រីនេះបាន ប៉ុន្តែសំណាញ់របស់យើង​ហាក់ដូចជាខ្សែអំ​បោះ​​ចងជើងដំរីប៉ុណ្ណោះ” ។ ចាប់ត្រី​យក្សបាន​និងលក់​មានតម្លៃ ក្រុមនាវិក​រីករាយ​ណាស់​ប៉ុន្តែដំណើរការកែច្នៃត្រីយក្សនិង​រក្សាក្នុងបន្ទប់​ក្រោម​នាវា​គឺជាបញ្ហា។ បន្ទាប់ពី​អ្នក​នេសាទ​បួននាក់​កាន់​ពូថៅ​និង​ញញួ រ​ បន្ទាប់ពីមួយម៉ោងពួកគេបានកាត់សាច់ត្រីយក្សនេះ ៗ ជា ៤ ចំណែក បន្ទាប់មកដាក់វានៅក្នុងបន្ទប់ក្រោមនាវា./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤