Trending now

អញ្ជើញទស្សនាភូមិសប្បកម្មធ្វើធូប Thuy Xuan ដែលជាកន្លែងរក្សាសម្រស់ស្អាតនៃរដ្ឋាធានីបុរាណមួយដ៏ល្បីៗនៅវៀតណាម

07:26 | 24/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មានភូមិមួយដ៏ស្រស់ស្អាតដែលលាក់ខ្លួននៅជើងភ្នំ Vong Canh តែងតែមានភាពមមាញឹក ជាមួយភ្ញៀវទេសចរមកពីពាសពេញពិភពលោកចូលមកស្វែងយល់ពីការធ្វើធូបក្រអូប។

ភូមិសប្បកម្មធ្វើធូប Thuy Xuan (រូបថត៖ vov.vn)

ភូមិសិប្បកម្មធ្វើធូប Thuy Xuan មានទីតាំងស្ថិតនៅចម្ងាយជាង ៧ គីឡូម៉ែត្រភាគនិរតីនៃចំកណ្តាល ទីក្រុង Hue តាមបណ្តោយផ្លូវទេសចរណ៍ទៅកាន់ទីសក្ការៈបូជា Tu Duc ។ ប្រសិនបើនរណាម្នាក់ធ្លាប់ ទៅទួលភ្នំ Vong Duc ប្រាកដជាដឹងថាភូមិធ្វើធូបក្រអូបដ៏ល្បីល្បាញមួយដែលស្ថិតនៅខាងស្តាំជើងភ្នំ។

ប្រជាជននៅទីនេះបានឲ្យដឹងថាការធ្វើធូបក្រអូបនៅទីនេះមានរាប់រយឆ្នាំនៅក្រោមរាជវង្សង្វៀន។ ធូប Thuy Xuan ត្រូវបានផ្គត់ផ្គង់ជាចម្បងនៅក្នុងព្រះបរមរាជវាំង និងសម្រាប់ពាណិជ្ជករ និងប្រជាជន ក្នុងតំបន់ផងដែរ។ ជំនួសឱ្យពណ៌លឿងត្នោតជាប្រពៃណីដូចកាលពីមុន ប្រជាជននៅភូមិ Thuy Xuan បាន បង្កើតក្លិនក្រអូបជាមួយគ្រប់ពណ៌ដ៏គួរជាទាក់ទាញចិត្តគេផងដែរដូចជាពណ៌ខៀវ លឿង ក្រហម ត្នោតជាដើម។

ភូមិសប្បកម្មធ្វើធូប Thuy Xuan (រូបថត៖ vov.vn)

ពណ៌រស់រវើកទាំងនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរនិងទាក់ទាញអ្នកទិញប៉ុណ្ណោះទេតែថែមទាំង បង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជននៅទីនេះផងដែរ។មុខរបរធ្វើធូបក្រអូបតម្រូវឱ្យសិប្បករត្រូវតែមានល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗដើម្បីបង្កើតដើមធូបល្អ។ វាគឺជាការរួមបញ្ចូលគ្នារវាងថ្វីដៃនិងចិត្តគំនិត របស់កម្មករ ដូច្នេះធ្វើឱ្យជើងធូបថ្មីល្អដើម្បីដុតធូបឡើងនឹងឆេះរាបស្មើមិនរលាយបាត់ភ្លាមៗនិងមិនបាក់ នោះឡើយ ។

ភូមិសប្បកម្មធ្វើធូប Thuy Xuan (រូបថត៖ vov.vn)

មានភ្ញៀវទេសចរជាច្រើនដែលធ្លាប់ទៅទស្សនាភូមិ Thuy Xuan សុទ្ធសឹងតែសំដែង ការរំភើបចិត្តយ៉ាង ខ្លាំងដោយឃើញដោយផ្ទាល់ភ្នែកពីរបៀបដែលសិប្បករធ្វើដើមធូបដោយដៃរបស់ពួកគេ។ដើរកំសាន្តនៅជុំវិញភូមិ Xuan Thuy គ្រប់ទីកន្លែងនៅទីនេះក៏មានក្លិនក្រអូបដែលសាយភាយពេញតំបន់នេះ។ ទីនេះ ក៏មានសិប្បករដែលមានទេពកោសល្យដែលកំពុងថែរក្សាជារៀងរាល់ថ្ងៃនូវប្រពៃណីដែលជាព្រលឹងនៃអត្តាសញ្ញាវប្បធម៌ប្រជាជនវៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: truyenhinhdulich.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤