Trending now

ហាណូយទទួលភ្ញៀវចំនួន ១២២ ០០០ នាក់ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ

11:32 | 18/02/2021

គោលដៅទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ ដែលទាក់ទាញបានភ្ញៀវច្រើនកុះករដូចជា៖ មណ្ឌលកេរ៌្តិ៍ដំណែល Van Mieu-Quoc Tu Giam សួនសត្វទីក្រុងហាណូយ និងព្រះបរមរាជវាំង Thang Long ជាដើម។

មណ្ឌលកេរ៌្តិ៍ដំណែល Van Mieu-Quoc Tu Giam (រូបថត៖ TTXVN)

ក្នុងរយៈពេល ៧ ថ្ងៃនៃបុណ្យតេតប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ទីក្រុងហាណូយបានទទួលភ្ញៀវប្រមាណ ១២២ ពាន់នាក់ សម្រេចបានជិត ៥០% ចំនួនភ្ញៀវទេសចរសរុប បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ គោលដៅទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ ដែលទាក់ទាញបានភ្ញៀវច្រើនកុះករដូចជា៖ មណ្ឌលកេរ៌្តិ៍ដំណែល Van Mieu-Quoc Tu Giam សួនសត្វទីក្រុងហាណូយ និងព្រះបរមរាជវាំង Thang Long ជាដើម។ ដើម្បីធានាសុវត្ថិភាពក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ គោលដៅទេសចរណ៍ទាំងអស់សុទ្ធតែមិនបានរៀបចំ ឬកាត់បន្ថយទ្រង់ទ្រាយនៃព្រឹត្តិការណ៍ និងសកម្មភាព ក្នុងឱកាសបុណ្យតេត សំដៅកាត់បន្ថយការប្រមូលផ្ដុំមនុស្សច្រើន។ ទន្ទឹមនឹងនេះ គោលដៅទេសចរណ៍ទាំងអស់ក៏បានអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤