Trending now

សិស្ស និស្សិតចំនួន ៣២៧ នាក់មកពីខេត្ត Quang Ngai បានទទួលអាហារូបករណ៍ SEEDS ក្នុងឆ្នាំសិក្សា ២០២០-២០២១

15:42 | 26/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្មីៗនេះ កម្មវិធីអាហារូបករណ៍ "ការអភិវឌ្ឍការអប់រំនិងបំណិន - អាហារូបករណ៍ SEEDS" ដែលឧបត្ថម្ភដោយមូលនិធី Pacific Links Foundation នៅខេត្ត Quang Ngai បានរៀបចំពិធីបូកសរុបលទ្ធផលនិងអនុវត្តភារកិច្ច ក្នុងរយៈពេលឆ្នាំ ២០២១ ។

ពិធីកោតសរសើរនិងផ្តល់រង្វាន់ដល់សមូហភាពដែលអនុវត្តបានល្អ កម្មវិធីអាហារូបករណ៍ SEEDS ។

ខេត្ត Quang Ngai គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន​ ៧ នៃភាគ​កណ្តាល ដែលទទួលបានកម្មវិធីអាហារូបករណ៍ SEEDS ។ ក្នុង​រយៈពេល ៣ ឆ្នាំនៃការផ្តល់អាហារូបករណ៍ SEEDS នៅខេត្ត Quang Ngai បាន ជូនដល់សិស្ស និស្សិត ចំនួន ៨៤០ នាក់​ដែលមានទឹកប្រាក់សរុបជិត ៨,៥ ពាន់លានដុង។ សិស្សនិងនិស្សិត​មានស្ថានភាពលំបាក ប៉ុន្តែមានលទ្ធផលសិក្សាល្អ។

ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ខេត្ត Quang Ngai​មាន​និស្សិតនិងសិស្ស​ចំនួន ៤០៨ នាក់ នៅស្រុក Binh Sơn ស្រុក Nghia Hành ទីក្រុង Quang Ngai ទទួលបានអាហារូបករណ៍ SEEDS ដែលមានទឹកប្រាក់សរុបជាង ៤,១ ពាន់​លានដុង ក្នុងនោះសិស្សរៀននៅ​អនុវិទ្យាល័យចំនួន ៧៧ នាក់ ​ សិស្សរៀនវិទ្យាល័យចំនួន ២៥១ នាក់ ​​ហើយ​និស្សិតរៀននៅ​សាកលវិទ្យាល័យចំនួន ៨០ នាក់។

នៅឆ្នាំ ២០២០-២០២១ ខេត្ត Quang Ngai មានសិស្សនិងនិស្សិតចំនួន ៣២៧ នាក់ មានលក្ខខណ្ឌដ៏គ្រប់គ្រាន់ដែល​ទទួលបាន​អាហារូបករណ៍ SEEDS ។ សិស្ស និស្សិតទទួលអាហារូបករណ៍​ SEEDS ដែល​មានស្នាដៃសិក្សាឆ្នើម ក៏ត្រូវ​បាន​ចូលរួម​ក្នុង​ជំរុំរដូវក្តៅ និយាយភាសា​អង់គ្លេស​និង​ទទួល​បាន​រង្វាន់ពីអ្នកឧបត្ថម្ភ​​ផងដែរ។

មិនត្រឹមតែការគាំទ្រថវិកាប៉ុណ្ណោះទេ កម្មវិធីអាហារូបករណ៍ SEEDS ក៏ជួយសិស្ស និស្សិត​អភិវឌ្ឍ​បំណិន​ដ៏ចាំបាច់​សំដៅ​កែលំអរឱកាស​រកការងារធ្វើនិងការអភិវឌ្ឍន៍អាជីព ក្រោយពេលបញ្ចប់ការសិក្សា។ អាហារូបករណ៍ SEEDS ក៏សម្របសម្រួលជាមួយសមាគម​លើកកម្ពស់ការសិក្សានៅខេត្ត សាងសង់ផ្ទះចំនួន ៥ សម្រាប់​សិស្ស​ក្រីក្រ​./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤