Trending now

សម្លៀកបំពាក់បែបប្រពៃណី៖ ខ្សែតភ្ជាប់ពីអតីតកាលនិងអនាគតកាល

15:35 | 15/10/2020

នៅក្នុងការអភិវឌ្ឍយ៉ាងខ្លាំងនៃអ៊ិនធឺរណែត និងការធ្វើ សមាហរណកម្មអន្តរជាតិបច្ចុប្បន្ននេះ ប៉ុន្តែនៅតែមានយុវជនជាច្រើន ដែលតែងតែជក់ចិត្តដិតអារម្មណ៍នឹងតម្លៃប្រពៃណីរបស់ប្រជាជនវៀតណាម ដូចជា សម្លៀកបំពាក់ប្រពៃណីអញ្ជឹង។ តាមរយៈការស្រាវជ្រាវនិងស្វែងយល់ ក៏ដូចជាបាតដៃដែលមានទេពកោសល្យប៉ិនប្រសប អាវច្រើនប្រភេទរបស់ជំនាន់ជីដូនជីតា ដែលមានពណ៌ចម្រុះ មានក្បូរក្បាច់រចនា ត្រូវបានយុវជនធ្វើឲ្យបានរស់ឡើងវិញ នៅក្នុងសង្គមសហសម័យ។

Nguyen Duc Loc-អ្នកដែលមានចំណង់ចំណូលចិត្តនឹងសម្លៀកបំពាកបែបប្រពៃណី (រូបថត៖ Y Van Hien)

Nguyen Duc Loc យុវជនដែលមានចំណូលចិត្ត ស្វែងយល់ពីវប្បធម៌សិល្បៈប្រពៃណី ស្តារសម្លៀកបំពាក់ចាស់ ៗ ហើយក៏ជាស្ថាបនិកនៃក្រុមហ៊ុនភាគហ៊ុន Y Van Hien ដោយផ្អែកលើប្រវត្តិស្រាវជ្រាវក្នុងវិស័យសិល្បៈដូច ជា តន្ត្រី ស្ថាបត្យកម្ម រូបចម្លាក់ រូបគំនូរ សំលៀកបំពាក់ ម្ហូបអាហារ និងពិធីប្រពៃណីផ្សេងៗ នៅក្នុងព្រះបរមរាជវាំងក៏ដូចជានៅក្នុងប្រជាប្រិយ ចាប់តាំងពីពេលនោះមកត្រូវបានស្តារឡើងវិញដើម្បីបម្រើដល់ទេសចរណ៍និងសហគមន៍។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក អ្នករចនាសម្លៀកបំពាក់ Nguyen Duc Loc បានរចនាសំលៀកបំពាក់សម្រាប់គម្រោងខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត Phuong Khau; រចនាសំលៀកបំពាក់សម្រាប់វីដេអូចម្រៀង សម្រាប់អ្នកចំរៀងជាច្រើន រៀបចំពិពណ៌រូបថតអាពាហ៍ពិពាហ៍បែបបុរាណ។ ទន្ទឹមជាមួយគ្នានោះ មានសិក្ខាសាលាជាច្រើនទៀតដើម្បីចែករំលែកព័ត៌មាន ផ្សព្វផ្សាយសេចក្តីស្រឡាញ់និងចំណង់ចំណូលចិត្តរបស់ខ្លួនជាមួយសហគមន៍។ ម៉ាក់យីហោ “Y Van Hien” ដែល Duc Loc បង្កើតគឺមានទីផ្សារយ៉ាងរឹងមាំ ក្នុងចំណោមក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនាម៉ូដសម្លៀកបំពាក់បែបប្រពៃណី។ លោក Nguyen Duc Loc បានអោយដឹងថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ សម្លៀកបំពាក់បែបប្រពៃណីកំពុងក្លាយជានិន្នាការសម្រាប់យុវវ័យ៖

“សប្បាយណាស់ត្រង់ថា បច្ចុប្បន្ននេះ ចលនានៃសំលៀកបំពាក់បុរាណបានបង្កើតនូវឥទ្ធិពលជាក់ស្តែងដែលជះឥទ្ធិពលដល់សង្គម តាមរយៈសកម្មភាពនិងផលិតផលកំសាន្តជាច្រើន ពិតជាបង្កើតនិន្នាការមួយ។ សាធារណជនក៏បានយកចិត្តយ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ប្រពៃណីជាពិសេសមជ្ឈដ្ឋានយុវជនតែម្តង”។

សម្រាប់យុវជនដែលមានចំណូលចិត្តនឹងសំលៀកបំពាក់បែបប្រពៃណី មិនត្រឹមតែមានរូបភាពរបស់អាវផាយបប៉ុណ្ណោះទេ ថែមទាំងមានប្រព័ន្ធនៃប្រភេទសំលៀកបំពាក់ផ្សេងៗគ្នាផងដែរ ហើយរាជវង្សសក្ដិភូមិក្នុងប្រវត្តិសាស្ត្រមានសំលៀកបំពាក់មិនដូចគ្នាឡើយ។

ផ្តើមចេញពី Dai Viet Co phong មានក្រុមមួយនៅលើហ្វេសប៊ុក រួមមានយុវជនដែលចូលចិត្តរឿងរ៉ាវប្រវត្តិសាស្រ្ត យុវជនជាច្រើនទៀត បានជក់ចិត្តនឹងការស្វែងយល់និងប្រើប្រាស់សំលៀកបំពាក់បុរាណសម្រាប់ម៉ូតសំលៀកបំពាក់សព្វថ្ងៃ។ Tran Thi Trang និង Nguyen Kieu Linh ជាមនុស្សបែបនេះ។ ម្នាក់ជានិស្សិតមកពីសាកលវិទ្យាល័យឱសថស្ថានហាណូយ ម្នាក់ទៀតជានិស្សិតសិក្សាម៉ូតសម្លៀកបំពាក់ ប៉ុន្តែអ្នកទាំងពីរមានចំណង់ចំណូលចិត្តចំពោះសម្លៀកបំពាក់ប្រពៃណី ហើយមានបំណងបើកហាងលក់សំលៀកបំពាក់បែបប្រពៃណីតែម្តង។ គំនិតដើមរបស់អ្នកទាំងពីរគឺគ្រាន់តែដើម្បីធ្វើសំលៀកបំពាក់ផ្ទាល់ខ្លួន តែក្រោយមក ដោយទទួលបានការគាំទ្រច្រើនដូច្នេះពួកគេបានសម្រេចចិត្ត បំពេញចំណង់ចំណូលចិត្តទាំងអស់របស់ខ្លួនទៅលើវិស័យនេះ៖

“នៅប្រទេសចិន នាងខ្ញុំឃើញថា ប្រទេសគេមានការអភិវឌ្ឍយ៉ាងខ្លាំងអំពីសម្លៀកបំពាក់បុរាណ។ ខ្ញុំក៏ចូលចិត្តស្លៀកសំលៀកបំពាក់ទាំងនោះដែរ ប៉ុន្តែកាលនោះ គ្មានអ្នកធ្វើដែរ។ ដូច្នេះ យើងខ្ញុំក៏បបួលគ្នា សិក្សារៀនសូត្រ ឃើញមានអ្នកគាំទ្រជាច្រើនហើយយើងខ្ញុំក៏ខិតខំអភិវឌ្ឍន៍រហូតមកដល់ពេលនេះ”។

“នៅឆ្នាំ ២០១៨ ខ្ញុំមានគម្រោងដេអាវ Nhat Binh សម្រាប់ខ្លួនខ្ញុំដើម្បីស្លៀកពាក់ក្នុងបុណ្យតេតហើយសម្រេចចិត្តបោះពុម្ពពណ៌លើក្រណាត់។ ប៉ុន្តែ ការបោះពុម្ពនឹងត្រូវចំណាយប្រាក់ច្រើន ដូច្នេះខ្ញុំត្រឹមតែបោះពុម្ភពណ៌លើក្រណាត់តែមួយប្រភេទ ហើយនៅសល់ដល់ ២០ អាវទៀត។ ខ្ញុំបានបង្ហោះវានៅលើគេហទំព័រ Dai Viet Co phong ហើយបានលក់ចេញយ៉ាងឆាប់រហ័ស។ នៅពេលនោះ ដោយឃើញមនុស្សជាច្រើនទិញនិងមានចំណាប់អារម្មណ៍ដូចគ្នា ខ្ញុំមានគំនិតថា ហេតុអ្វីយើងមិនធ្វើវាសម្រាប់លក់”។

សម្លៀកបំពាក់ Nhat Binh ដែលត្រូវបាន Y Van Hien ស្តារឡើងវិញ

ដើមឡើយ ពីសមាជិកតែមួយ ទៅដល់ពីរនាក់ រហូតមកដល់បច្ចុប្បន្ន និន្នាការស្លៀកសំលៀកបំពាក់បែបប្រពៃណី បានរីកសាយភាយ មិនត្រឹមតែយុវជនប៉ុណ្ណោះទេ ថែមទាំងមនុស្សវ័យចំណាស់ក៏កំពុងចាប់ផ្តើមយកចិត្តទុកដាក់និងសាកល្បងស្លៀកពាក់ផងដែរ៖

“ខ្ញុំគិតថា សម្លៀកបំពាក់បៃបប្រពៃណីដ៏ស្រស់ស្អាតទាំងនេះ នឹងត្រូវបានពាក់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ពោលគឺ ក្នុងឱកាសពាក់ព័ន្ធនឹងវប្បធម៌ ពិធីបុណ្យទាននានារបស់ក្រុមគ្រួសារនិងរបស់ប្រទេសជាតិ។ ខ្ញុំពាក់ហាក់ដូចជាស្រួល ហើយខ្ញុំក៏មានអារម្មណ៍ខ្លួនសុភាពរាបសាណាស់”។

“ខ្ញុំគិតថា សម្លៀកបំពាក់បែបប្រពៃណីអាចត្រូវបានពាក់ក្នុងឱកាសសំខាន់ៗ។ ខ្ញុំក៏សង្ឃឹមទៅលើភាពសមសួននៃសម្លៀកបំពាក់ទាំងនេះផងដែរ ដូច្នេះយើងអាច ស្លៀកសម្លៀកបំពាក់រាល់ថ្ងៃ”។

ជាមួយនឹងចំណង់ចំណូលចិត្តនិងការច្នៃប្រឌិតរបស់អ្នករចនាវ័យក្មេង សម្លៀកបំពាក់ប្រពៃណីរាប់រយឆ្នាំមុន ត្រូវបានបង្កើតឡើងវិញ។ និន្នាការស្លៀកសម្លៀកបំពាក់បែបប្រពៃណីកំពុងត្រូវបានយុវជនឆ្លើយតបដើម្បីស្វែងយល់និងស្រឡាញ់វប្បធម៌ដ៏វិសសវិសាលរបស់ជនជាតិវៀតណាម៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤