Trending now

សន្និសីទទូទាំងប្រទេសស្តីពី “កម្មវិធីឃុំមួយផលិតផលមួយ” ដំណាក់កាល២០១៨-២០២០

22:06 | 14/07/2018

សន្និសីទទូទាំងប្រទេសស្តីពី “កម្មវិធីឃុំមួយផលិត ផលមួយ” ដំណាក់កាល២០១៨-២០២០ បានប្រារព្ធឡើងនាថ្ងៃទី១៤ កក្កដា ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue។

ទិដ្ឋភាពនៃពិធី (dantri)

សន្និសីទនេះគឺសំដៅអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ ដំណាក់កាល២០១៨-២០២០ (OCOP)។នេះជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ តាមទិសអភិវឌ្ឍន៍កម្លាំងផ្ទៃក្នុងនិងបង្កើនតម្លៃបន្ថែម ជាដំណោះស្រាយនិងភារកិច្ចក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថាកម្មវិធីឃុំមួយផលិតផលមួយដំណាក់កាល២០១៨-២០២០ ជាដំណោះស្រាយសំខាន់សម្រាប់ការរៀបចំឡើងវិញរចនាសម្ព័ន្ធផលិតកម្មកសិកម្ម អភិវឌ្ឍន៍ផលិតកម្មនិងកសាងជនបទថ្មី បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា កម្មវិធីឃុំមួយផលិតផលមួយ ដំណាក់កាល២០១៨- ២០២០នេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើពាណិជ្ជសញ្ញា គុណភាពទំនិញ សេវាកម្មកសិកម្ម វៀតណាម។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី ក្នុងការផលិតកម្ម ឃុំមួយផលិតផលមួយ ត្រូវពង្រីកបានការច្នៃប្រឌិតរបស់សហគមន៍នីមួយៗនិងមនុស្សគ្រប់រូបនៅក្នុងបរិយាកាសសេដ្ឋកិច្ចទីផ្សារ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤