Trending now

សកម្មភាពរំលឹកខួបទិវាអាជីវករវៀតណាមថ្ងៃទី១៣ ខែតុលា

16:16 | 14/10/2018

នាយប់ថ្ងៃទី១៣ ខែតុលា សមាគមន៍សហគ្រាសទីក្រុង ហូជីមិញ បានរៀបចំ កម្មវិធីរំលឹកខួបលើកទី១៤នៃទិវាអាជីវករវៀតណាម (ថ្ងៃទី១៣ តុលា ឆ្នាំ២០០៤ ថ្ងៃទី១៣ តុលា ឆ្នាំ២០១៨) និងប្រគល់ពានរង្វាន់អាជីវករនិងសហគ្រាសឆ្នើមៗ នៃទីក្រុងហូជីមិញឆ្នាំ២០១៨ផងដែរ។

ពិធីប្រគល់ពានរង្វាន់អាជីវករនិងសហគ្រាសឆ្នើមៗ នៃទីក្រុងហូជីមិញឆ្នាំ២០១៨

អញ្ជើញថ្លែងនៅពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានកត់សម្គាល់និងលើកសរសើរនូវការរួមវិភាគទានគួរឲ្យ មោទនៈរបស់អាជីវករនិងសហគ្រាសនៅទីក្រុងក្នុងប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងអះអាងថា សេដ្ឋកិច្ចឯកជនជាចំណែកសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញមានសហគ្រាសកំពុងធ្វើសកម្មភាពប្រមាណ៣៦១ពាន់អង្គភាព ហើយមូលដ្ឋានអាជីវកម្មបុគ្គលប្រមាណ២៥០ពាន់កន្លែង។ ទីក្រុងហូជីមិញជានិច្ចកាលសម្រេចហួសពីគោល ដៅនៃការប្រមូល ថវិកាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្នុងនោះមានការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាសហគ្រាស។

នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំជំនួប ជួបជុំគ្នារវាងអាជីវករឆ្នើមៗក្នុងខេត្ត។ ថ្លែងនៅជំនួបនេះ លោក Dang Duy Quan ប្រធានសមាគមន៍សហគ្រាសទីក្រុង Mong Cai បានចាត់ទុកថា៖ “ជំនាន់អាជីវកររបស់យើងខ្ញុំកំពុងធ្វើការ និងបូជាសម្រាប់សង្គមដ៏អរិយ្យធម៌ និងសមាហរណកម្មមួយ។ តាមខ្ញុំគិតថា ដំបូងបង្អស់ សហគ្រាសត្រូវមានមោទន ភាពជាតិ ត្រូវគោរពសីលធម៌អាជីវកម្ម និងត្រូវអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវគោល នយោបាយនិងបទបញ្ញត្តិនៃច្បាប់។ ចំពោះសហគ្រាសនៅទីក្រុង Mong Cai យើងខ្ញុំកំពុងយកចិត្តទុកដាក់ជាច្រើនដល់ការងារសុខុមាលភាពសង្គម ជួយឧបត្ថម្ភជនមានជីវិតលំបាក ហើយពិសេសគឺបង្កើតបរិយា កាសដើម្បីពលករមានការងារធ្វើនិងប្រាក់ចំណូលដោយស្ថិរភាព”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤