Trending now

វៀតណាមអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អគ្គមគ្គុទេស V.I.Lenin ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រកបដោយច្នៃប

09:47 | 22/04/2020 (សរុបដោយវិច្ឆិកា)

វៀតណាមកំពុងចាប់ផ្តើមធ្វើសកម្មភាពជាច្រើនសំដៅបូកសរុប ៣០ឆ្នាំដំណើការកិច្ចការផ្លាស់ប្តូរថ្មី។ ក្រឡេកមើលលើកំណាត់ ផ្លូវប្រវត្តិសាស្រ្តពោពេញដោយសមិទ្ធិសំខាន់ៗ បណ្តាអ្នកទ្រឹស្តីនៅវៀតណាមបានចាត់ទុកថា វៀតណាមមិនអាចទទួលជោគជ័យក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រសិនបើមិនអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់Vladimir Ilyich Lenin ជាអគ្គមគ្គុទេសដ៏មហិមារបស់វណ្ណៈអធន និងប្រជាពលករលើ ពិភពលោកទាំងមូល។ ក្នុងឱកាសរំលឹកខួបលើកទី១៤៤ នៃទិវាកំណើតរបស់លោក Lenin (ថ្ងៃទី២២មេសា) អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមានបទសរសេ ក្រោមចំណងជើងថា “វៀតណាមអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់អគ្គមគ្គុទេសLenin ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រកបដោយច្នៃប្រឌិត”។

អគ្គមគ្គុទេស V.I. Lenin

ក្រឡេកមើលលើជដំណើការផ្លាស់ប្តូរថ្មី ប្រហែលជាជនវៀតណាមជាច្រើននាក់ មិអាចបំភ្លេចបានឡើយ សម័យកាលដ៏អង្វែង១ដែលហៅថា “សម័យកាល អោបក្រសោប”។​ តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨៦ កម្មសិទ្ធិរដ្ឋនិងកម្មសិទ្ធិឯកជនត្រូវបានបំបាត់ចោលជំនួសឲ្យកម្មសិទ្ធិរដ្ឋនិងសមូហភាព។ហើយលទ្ធផលជាគឺមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ស្ថានភាពខ្វះស្បៀងអាហារកើតមានឡើងជារឿយៗ។ រោងចក្រ សហជីពភាគច្រើនបានធ្លាក់ក្នុងស្ថានភាព “ចំណេញក្លែងក្លាយ និងខាតបង់ពិត”​និងទីផ្សារច្របូលច្របល់។នាគ្រានោះ ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ថមថយ។

ការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោក​ Lenin

ដោយស្មារតី “ក្រឡេកមើលត្រង់ទៅលើការពិត” មហាសន្និបាតលើកទី៦ របស់បក្ស កុម្មុនិស្តវៀតណាមនាខែធ្នូឆ្នាំ១៩៨៦ បានមានសេចក្តីសម្រេចដ៏ត្រឹមត្រូវ អំពីអន្តរកាលឈានឡើងសង្គមនិយម។ បក្សបានយល់ដឹងច្បាស់អំពីការអនុវត្តន៍ និងអភិវឌ្ឍន៍ប្របកដោយច្នៃប្រឌិតនូវសតិអារម្មណ៍ទ្រឹស្តីរបស់លោក Lenin ស្តីអំពីគោល នយោបាយសេដ្ឋកិច្ចថ្មី (NEP)។ នោះគឺទទួលស្គាល់ការគងវង្សបរានុម័តរបស់ខឿនសេដ្ឋកចិ្ចពហុសមាសភាព។នាចុងខែធ្នូឆ្នាំ១៩៨២ក្រុមស្រាវជ្រាវអំពី NEP របស់វៀតណាមបានបង្កើតឡើងក្រោមការ ដឹកនាំរបស់ប្រធានរដ្ឋសភា លោក Truong Chinh ។ សមាជិក១រូបរបស់ក្រុម NEP សម័យកាល នោះ លោក Vo Dai Luoc រំលឹកឡើងវិញថា៖

“នាគ្រាដំបូងផ្លាស់ប្តូរថ្មី ដែលផ្ទេប្តូរពីខឿនសេដ្ឋកិច្ចផែនការបនីយកម្មទៅ កាន់ទំនាក់ទំនងរវាងទំនិញនិងរូបិយប័ណ្ឌ គឺគោលនយោបាយសេដ្ឋកិច្ចថ្មីនេះ មានសារៈសំខាន់ណាស់ដោយមានសតិអារម្មណ៍ស្នូលចំនួន២។ ទី១គឺ អភិវឌ្ឍន៍ ទំនាក់ទំនងរវាងទំនិញនិងរូបិយប័ណ្ឌ។ ទី២គឺប្រើប្រាស់លិទ្ធិមូលធនរដ្ឋដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ច”។

សាស្រ្តចារ្ស បណ្ឌិត Tran Ngoc Hien ជាអតីតនាយករងសាលាសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ ជាជន១រូបដែលបានលៃទុកពេលវេលាដើម្បីស្រាវជ្រាវ NEP បានចាត់ទុកថា៖

“ការដែលប្រទេសឧិនថយអភិវឌ្ឍន៍ឈានឡើងដូច្នេះ បានបញ្ជាក់ថា NEPជា មាគ៌ាដ៏ត្រឹមត្រូវ។ នោះគឺការផ្ទេរប្តូរទៅខឿនសេដ្ឋកិច្ចទីផ្សារ ដោយដើរឲ្យទាន់ ឬសើ្មនឹងកម្រិតប្រទេសជឿនលឿនរបស់ពិភពលោក។បញ្ហាចោទឡើងគឺអនុវត្តន៍ NEP យ៉ាងដូចម្តេចគឺជាការសាកល្បងរបស់បក្សកាន់អំណាចសម័យនោះ”។

អនុវត្តន៍ប្រកបដោយច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍

ប្រមូលផ្តុំកម្លាំងពលំដើម្បីអភិវឌ្ឍន៍កសិកម្ម និងចាត់ទុកកសិកម្មជាសមរភូមិ ជួរមុខ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាខឿងសេដ្ឋកិច្ចពហុសមាសភាព និងយកចិត្តទុក ដាក់ដល់ផលប្រយោជន៍ផ្ទាល់របស់ប្រជាជន។ល។ទាំងអស់នេះ ជាការអនុវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាមដោយឈរលើមូលដ្ឋានគោលនយោបាយNEPរបស់លោក Lenin។ មិនត្រឹមតែប៉ុណ្ណោះ ខ្លឹមសាររបស់​NEP ត្រូវបានបក្សកុម្មុយនិស្តវៀតណាមអភិវឌ្ឍន៍និងពង្រីកឡើងកម្រិតថ្មី១។ អ្នកជំនាញការសេដ្ឋកិច្ច លោក Vo Dai Loi ពិនិត្យថា៖

“ឥឡូវនេះយើងបានទៅហួសឆ្ងាយពីបណ្តាខ្លឹមសាររបស់ NEP។ ដល់ឆ្នាំ១៩៨៩​និង១៩៩០ យើងទទួលស្គាល់ថា មិនមែនជាសេដ្ឋកិច្ចទំនិញទេ គឺជាសេដ្ឋកិច្ចទី ផ្សារ។ ទីពីរ យើងបានបើកទ្វា ធ្វើសមាហរណកម្មអន្តរជាតិ។ NEP គឺជាដំបង ដើម្បីលុបបំបាត់យន្តការអោបក្រសោប​និងបើកចេញផ្លូវថ្មីឲ្យបណ្តាទស្សនៈថ្មីៗ”។

កិច្ចការផ្លាស់ប្តូរថ្មីនៅវៀតណាមបានឆ្លងផុតកំណាត់ផ្លូវវែងៗ និងជិតដល់របត់ ៣០ឆ្នាំ។ ទទួលបានសមិទ្ធិដ៏ធំធេងដូចសពថ្ងៃ បណ្តាអ្នកទ្រឹស្តីនៅវៀតណាមចាត់ទុកថា គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោក Lenin មានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាមនាសម័យកាលផ្លាស់ប្តូរថ្មី ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤