Trending now

វៀតណាមស្ថិតក្នុងចំណោមប្រទេសទេសចរណ៍ដែលរីកចម្រើនលឿនបំផុតទាំង ២០ នៅលើពិភពលោក

11:28 | 07/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) ទើបតែប្រកាសបញ្ជីប្រទេសចំនួន ២០ ដែលមានការអភិវឌ្ឍន៍ទេសចរណ៍លឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះមានប្រទេសវៀតណាម។

រូងភ្នំ SonDoong (វៀតណាម)

ត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក វៀតណាមឈរនៅចំណាត់ថ្នាក់ទី ៧ ជាមួយនឹងបរិមាណភ្ញៀវទេសចរកើនឡើង ១៦,២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមតែងតែស្ថិតនៅក្នុងបញ្ជីគោលដៅទេសចរដែលគួរឱ្យកត់សម្គាល់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ក្រៅពីទស្សនីយភាពដ៏សម្រស់ល្បីៗ និងភាពរាក់ទាក់រាប់អានរបស់ប្រជាជន ក៏បានរួមចំណែកដល់ការទាក់ទាញពិសេសរបស់វៀតណាមផងដែរ។

វៀតណាមស្ថិតក្នុងចំណោមប្រទេសទេសចរណ៍ដែលរីកចម្រើនលឿនបំផុតទាំង ២០ នៅលើពិភពលោក

អង្គការ UNWTO ក៏ធ្វើការស្ថិតិប្រទេសដែលមានសន្ទុះបរិមាណភ្ញៀវទេសចរប្រចាំឆ្នាំផងដែរ។ តាមនោះ ប្រទេសមីយ៉ាន់ម៉ា មានការកើនឡើងចំនួនភ្ញៀវទេសចរ ៤០,២% ដែលឈរនៅលើចំណាត់ថ្នាក់លេខ១ក្នុងតារាងនេះ។ រីឯប្រទេសវៀតណាមវិញគឺជាប់ចំណាត់ថ្នាក់ទី ៧ ជាប្រទេសទេសចរណ៍ដែលរីកចម្រើនលឿនបំផុតនៅលើពិភពលោកដោយមានកំណើនចំនួនភ្ញៀវទេសចរ ១៦,២ %ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤