Trending now

វៀតណាមជាប់លេខ២ប្រចាំទ្វីបអាស៊ី ជាប្រទេសមានស្ត្រីកាន់តំណែងជាន់ខ្ពស់ច្រើនក្នុងវិស័យធុរៈកិច្ច

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមរបាយការណ៍មានចំណងជើងថា "Women in Business 2019" ចេញផ្សាយដោយក្រុមហ៊ុន Grant Thornton ស្ត្រីដែលកាន់តំណែងជាន់ខ្ពស់នៅក្នុងប្រទេសវៀតណាម មានដូចជានាយកហិរញ្ញវត្ថុ នាយកប្រតិបត្តិ នាយកផ្នែកធនធានមនុស្ស និងនាយកទីផ្សារជាដើម។

អាជីវករជាស្ត្រីរបស់វៀតណាម

ក្រុមហ៊ុនប្រឹក្សាយោបល់​អន្តរជាតិ Grant Thornton បានឱ្យដឹងថា នាពេលបច្ចុប្បន្ន​ស្ត្រី ៣៦ភាគរយកំពុងកាន់​មុខតំណែង​ជាន់ខ្ពស់ក្នុងវិស័យ​ធុរៈកិច្ច​វៀតណាម ដែលនេះបាន​ធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍​មួយនេះ ឈរនៅលេខរៀងទី ២ បន្ទាប់ពី ហ្វីលីពីន​ដែលឈរនៅលេខរៀងទី ១ ជាមួយអាត្រា ៣៧.៥ភាគរយ ក្នុងនាមជា​ប្រទេសមានស្ត្រីចូល​រួមក្នុងវិស័យធុរៈកិច្ច​ ច្រើនជាងគេក្នុងទ្វីប​អាស៊ី។ ​

យោងតាម​របាយការណ៍មាន​ចំណងជើងថា "Women in Business 2019" ចេញផ្សាយដោយ​​ក្រុមហ៊ុន Grant Thornton តំណែងជាអ្នក​គ្រប់គ្រង ឬនាយកមាន ២៩ភាគរយ កាន់កាប់ដោយ​ស្ត្រីនៅទូទាំង​ពិភពលោក​ធៀបទៅនឹង ២៨ភាគរយ នៅក្នុងតំបន់​​អាស៊ីអាគ្នេយ៍។ ចំណែកឯស្ត្រីដែលកាន់​តំណែងជាន់ខ្ពស់នៅក្នុងប្រទេស​វៀតណាម មានដូចជានាយក​ហិរញ្ញវត្ថុ នាយកប្រតិបត្តិ នាយក​ផ្នែកធនធានមនុស្ស និងនាយក​ទីផ្សារ​ជាដើម។

អាជីវករជាស្រ្តីនៅវៀតណាម សកម្មចូលរួមក្នុងបណ្តាសកម្មភាពជំរុញពាណិជ្ជកម្ម (រូបថតៈ VOV.VN)

គួរបញ្ជាក់ថា បើតាម World Economic Forum វៀតណាមសិ្ថត​នៅក្នុងចំណោមប្រទេស​ចំនួន ២៥ ដែលជិតឈានដល់ការ បិទបញ្ចប់គម្លាត​យែនឌឺនៅវិស័យពលកម្ម​ការងារ។ វៀតណាម​មានសហគ្រាសខ្នាតមធ្យមប្រមាណ ១៤៥,០០០ គ្រប់គ្រង​ដោយស្ត្រីនៅ​ទូទាំងប្រទេស ព្រមទាំងមាន​មហិច្ឆតាពង្រីកឱ្យដល់ ១លានសហគា្រស​នៅឆ្នាំ២០២០ និងមួយភាគបីគ្រប់គ្រង​ដោយ​ស្ត្រី៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤