Trending now

រំលឹកថ្ងៃកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមីញ ៖ ជនជាតិអាហ្សង់ទីនដំបូងបង្អស់ដែលបានជួបជាមួយលោកប្រធានហូជីមិញ

14:20 | 14/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកប្រធានហូជីមិញគ្រាពីមុនមានឈ្មោះថា Nguyen Ai Quoc បានជួបសំណេះសំណាលនិងរាប់អានជាមួយមួយមិត្តម្នាក់មកពីប្រទេសអាហ្សង់ទីន ហេតុដូច្នេះពួកគេបានចែករំលែកគ្នាអំពីមនោគមវិជ្ជាទៅវិញទៅមក ការព្រួយបារម្ភនិងសេចក្តីអំណរនិងទុក្ខព្រួយក៏ដូចជារាល់ការលំបាកឧបសគ្គក្នុងអំឡុងពេល ៣ ខែបន្តទៀតនៅ “ចំណុចកណ្តាល” នៃចលនាបដិវត្តន៍អធនពិភពលោក។

លោកប្រធានហូជីមីញ (រូបថតឯកសារ៖ Vnanet)

លោក Miguel Contreras បានកើតក្នុងគ្រួសារក្រីក្រមួយនៅខេត្ត Cordoba ក្នុងឆ្នាំ ១៨៩៨។ ចាប់តាំងពីគាត់ជាអ្នកលក់កាសែត លោក Contreras បានទទួលនូវភាពលំបាកវេទនានិងភាពក្រីក្រនិងការគាបសង្កត់ដែលប្រជាជនក្រីក្រនិងប្រជាជនពលកម្មបានទទួលរងនៅដើមសតវត្សរ៍ទី ២០ ហេតុដូច្នេះគាត់បានចូលរួមយ៉ាងសកម្មនៅក្នុងចលនាតស៊ូប្រយុទ្ធរបស់វណ្ណៈកម្មករនិងអ្នកក្រីក្រនៅក្នុងសង្គមប្រឆាំងនឹងការជិះជាន់នៃរបបផ្តាច់ការដើម្បីយុត្តិធម៌សង្គម។

ដោយបានជាប់ពន្ធនាគារនិងធ្វើទារុណកម្មយ៉ាងឃោរឃៅប៉ុន្តែរាល់ការលំបាកនិងឧបសគ្គទាំងនេះមិនអាចរារាំងការប្តេជ្ញាចិត្តដើម្បីបន្តឧត្តមគតិបដិវត្តន៍និងឧត្តមគកុម្មុយនិស្តសម្រាប់យុត្តិធម៌សង្គមរបស់លោក Miguel Contreras នោះឡើយ។ ក្នុងអំឡុងពេលដែលធ្វើដំណើរទៅប្រទេសដទៃទៀតដើម្បីស្វែងយល់អំពីចលនាបដិវត្តនៅលើពិភពលោក លោក Contreras មានឱកាសស្គាល់ជាមួយថ្នាក់ដឹកនាំបដិវត្តជាច្រើនរូបផងដែរ។ ហើយនៅក្នុងឱកាសមួយទៅកាន់ប្រទេសរុស្ស៊ីដែលជា“ ចំណុចកណ្តាល” នៃចលនាកុម្មុយនិស្តពិភព ហើយលោកមានឱកាសជាលើកដំបូង ជួបជាមួយលោកប្រធានហូជីមិញ។

បន្ទាប់ពីទៅដល់ទីក្រុងម៉ូស្គូ គណៈប្រតិភូនបានទៅកាន់ទីលានក្រហមដើម្បីទៅជួបមេដឹកនាំលេនីនហើយអស់រយៈពេលជាង ៣ ម៉ោងរង់ចាំក្នុងសីតុណ្ហភាព -៣០ អង្សាសេលោក លោក Contreras មានឱកាសស្គាល់យុវវ័យក្មេងអាស៊ីម្នាក់ក្នុងក្រុមមនុស្សកំពុងរង់ចាំតាមជួរដើម្បីចូលគោរូបវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេសលេនីន។ តាមរយៈសាច់រឿងនោះ គាត់បានដឹងថាយុវជនឈ្មោះ Nguyen Ai Quoc ដែលកំពុងសិក្សារៀនសូត្រនិងស្រាវជ្រាវពីបទពិសោធន៍នៃបដិវត្ត Bolshevik ក៏ដូចជាការតស៊ូប្រយុទ្ធរបស់សហភាពសូវៀត ដើម្បីអនុវត្តទៅនៅក្នុងការតស៊ូប្រយុទ្ធ និងរំដោះប្រទេសជាតិនៅឯមាតុភូមិវៀតណាមរបស់ខ្លួនផងដែរ។

បន្ទាប់ពីនោះ ដោយសារឈរនៅលើព្រិលយូរពេកដោយមិនមានស្រោមដៃហើយដៃរបស់លោក Nguyen Ai Quoc ស្ទើរតែកកវិញ។ លោក Contreras បានប្រគល់ស្រោមដៃរបស់គាត់ទៅអ្នកទើបតែស្គាល់រាប់អានថ្មីនោះហើយអមដំណើរជាមួយគ្នាទៅត្រលប់កន្លែងដែលលោក Nguyen Ai Quoc កំពុងស្នាក់នៅដែរ។ លោក Contreras ក៏មានការភ្ញាក់ផ្អើលផងដែរពីព្រោះវាជាបន្ទប់ដែលគាត់ត្រូវបានរៀបចំដោយគណៈកម្មការរៀបចំកំឡុងពេលគាត់នៅសហភាពសូវៀតផងដែរ។

លោកប្រធានហូជីមិញជាមួយកុមារសូវៀត (រូបថតឯកសារ)

រយៈពេល ៣ ខែដែលបានចំណាយពេលជាមួយគ្នាបន្ទាប់ពីនោះគឺជាពេលវេលាដែលអ្នកទាំងពីរមានឱកាសចែករំលែកអំពីឧត្តមគតិបដិវត្ត ការព្រួយបារម្ភ និងការលំបាកឧបសគ្គនានា ដើម្បីជំរុញចលនាបដិវត្តន៍នៅក្នុងស្រុកកំណើតរបស់ពួកគេ។ បន្ទាប់ពីនោះមកលោក Contreras ក៏មានឱកាសបានជួបលោកអ៊ុំហូ (លោកប្រធានហូជីមិញ) ពីរដងថែមទៀតនាឆ្នាំ ១៩៣៨ និង ១៩៦០ នៅទីក្រុងម៉ូស្គូនៅពេលដែលពួកគេបានចូលរួមសន្និសីទចលនាកុម្មុយនិស្តអន្តរជាតិទោះបីវាគ្រាន់តែជាការប្រជុំខ្លីក៏ដោយដោយសារតែអ្នកទាំងពីរជាប់រវល់នឹងសកម្មភាពជាផ្លូវការ។

នៅក្នុងបទសម្ភាសន៍មួយនៅក្នុងកាសែត “La Voz del Interior” (សំឡេងក្នុងស្រុក) នៅដើមខែកញ្ញាឆ្នាំ ១៩៦៩ បន្ទាប់ពីមានព័ត៌មានអំពីការទទួលមរណភាពរបស់លោកប្រធានហូជីមិញ លោក Contreras បាននិយាយថាគាត់តែងតែមានមោទនភាពដែលជាជនជាតិអាហ្សង់ទីនដំបូងគេហើយក៏ប្រហែលជាមានតែមួយគត់ដែលបានជួបដោយផ្ទាល់និងចែករំលែកជាមួយថ្នាក់ដឹកនាំដ៏មហិមានៃប្រទេសវៀតណាមដ៏អង់អាចក្លាហាន។

ទន្ទឹមនឹងនេះដែរ លោកក៏បានសម្តែងការកោតសរសើរចំពោះស្មារតីបដិវត្តនិងឧស្សាហ៍ព្យាយាម ក៏ដូចជាបំណងប្រាថ្នានឹងទទួលបានឯករាជ្យជាតិរបស់លោកប្រធានហូជីមិញ ព្រមទាំងបានបញ្ជាក់ថាក្នុងពេលដែលរស់ជាមួយលោកប្រធានហូជីមិញនៅទីក្រុងម៉ូស្គូ លោកបានសិក្សារៀនសូត្រជាច្រើនអំពីគុណសម្បត្តិដ៏មានតម្លៃរបស់លោកអ៊ុំហូដែលជួយគាត់ពង្រឹងការប្តេជ្ញាចិត្ត បន្តប្រកាន់ខ្ជាប់តាមឧត្តមគតិបដិវត្តកុម្មុយនិស្តក្នុងកំឡុងពេលតស៊ូប្រយុទ្ធអស់ជាច្រើនឆ្នាំក្រោយមកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា