Trending now

រដ្ឋធានី Ha Noi រៀបចំកម្មវិធីវប្បធម៌ជាច្រើន នៅលើផ្លូវដើរថ្មើរជើងជុំវិញបឹង Hoan Kiem

11:50 | 02/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់ពីផ្លូវដើរថ្មើរជើងនៅជុំវិញបឹង Hoan Kiem (ខណ្ឌ Hoan Kiem រដ្ឋធានី Ha Noi) ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ មន្ទីរវប្បធម៌និងកីឡា Ha Noi បានរៀបចំកម្មវិធីវប្បធម៌និងសិល្បៈជាច្រើន ដើម្បីបម្រើប្រជាជន។

សំដែងរបាំនាគនៅផ្លូវដើរថ្មើរជើងជុំវិញបឹង Hoan Kiem ។ (រូបថត៖ Ha Noi moi)

ជាក់ស្តែងក្នុងទីស្ថាននៃផ្លូវដើរថ្មើរជើង មន្ទីរ​វប្បធម៌និងកីឡា​ Ha Noi សហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍វប្បធម៌ នៅតាម​ទីកន្លែងនានា៖ នៅមុខសាលមហោស្រព Cong Nhan (ផ្លូវ Trang Thi) ផ្ទះ Bat Giac សួនផ្កា Ly Thai To ប្រាសាទ Ba Kieu វិមាន Quyet Tu នៅមុខមហោស្រពអាយ៉ង Thang Long ទីលាន Dong Kinh Nghia Thuc ... នៅតាម​ទីកន្លែងទាំងនេះ សកម្មភាពវប្បធម៌នឹងបានរៀបចំ ដូចជា៖ ការសម្តែងតន្រ្តីបុរាណ តន្ត្រីសម័យទំនើប សៀក ... នៅចុងសប្តាហ៍​នៅពេលផ្លូវ​ដើរថ្មើរជើងបានរៀបចំ។

លើសពីនេះ មន្ទីរវប្បធម៌និងកីឡា​ Ha Noi ក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍ វប្បធម៌សំខាន់ៗ ក្នុងតំបន់ផ្លូវ​ដើរថ្មើរ​ជើង​ Hoan Kiem ចាប់ពីពេលនេះរហូត​ដល់​ដំណាច់ឆ្នាំ ២០២០ ។ ជាពិសេសនៅក្នុងខែមិថុនា នឹងមានព្រឹត្តិការណ៍ លេចធ្លោមួយចំនួនរួមមាន៖ កម្មវិធីជួយជ្រោមជ្រែងនឹងយុទ្ធនាការ​”បរិស្ថានពិភពលោកបៃតង” នៅព្រឹកថ្ងៃទី ៧ ខែមិថុនា កម្មវិធីតន្រ្តីត្រែ ធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមិថុនា។ កម្មវិធីផ្សព្វផ្សាយ​លើកកម្ពស់វិស័យអាកាសចរណ៍ - ទេសចរណ៍ “ទីស្ថានខាងកើត - អាស៊ីខាងត្បូង” ធ្វើឡើង ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២១ ខែមិថុនា …

ការរៀបចំកម្មវិធីវប្បធម៌និងព្រឹត្តិការណ៍សំខាន់ៗ ដើម្បីជំរុញទេសចរណ៍មក​រដ្ឋធានី Ha Noi ក្នុងបរិបទប្រទេស អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច រួម​នឹងការ​បង្ការ​ការរីករាលដាលនៃ Covid-19 ដោយផ្តោត​លើការ​អភិវឌ្ឍន៍ទេសចរណ៍./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស